ព័ត៌មានជាតិ

Roger​ ​Federer​ ​បំ​បា​ក់​ ​David​ ​Ferrer​ ​ក្នុ​ង​វ​គ្គ​ ​៨​ ​នា​ក់​ចុ​ង​ក្រោ​យ​នៃ​ក​ម្ម​វិ​ធី​ ​ATP​ ​World​ ​Tour​ ​Finals​

កីឡាករ Roger Federer បានឈានចូលវគ្គ ៨ នាក់ចុងក្រោយនៃកម្មវីធី ATP World Tour Finals បន្ទាប់ពីឈ្នះដោយគ្រាប់បាល់ 6-4, 7-6 (7-5) ឈ្នះលើកីឡាករ David Ferrer កាលពីថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះដោយប្រើពេលវេលា ២ ម៉ោង ដើម្បីការពារតំណែងជើងឯក ។

Federer នៅតែ បន្តបបំបាក់ Ferrer ហើយនេះ គឺជាជ័យជម្នះលើកទី ១៤ របស់គាត់ហើយដែលបានបំបាក់កីឡាករអេស្ប៉ាញរូបនេះ។ទោះបីជាយ៉ាងនេះក្តី សម្រាប់វគ្គ ៨ នាក់ចុងក្រោយនោះ កីឡាករសញ្ជាតិស្វីស Roger Federer ត្រូវឡើងទៅបំបាក់កីឡាករដែលជាជើងខ្លាំងមួយរូប Janko Tipsarevic នៅថ្ងៃ សៅរ៍នេះ។

សម្រាប់ការជួបគ្នារវាងកីឡាករ Roger Federer និង Janko Tipsarevic នរណាអាចនឹងឈានទៅកាន់វគ្គ ផ្តាច់ព្រ័ត្រនៃកម្មវិធី ខាងលើ៕

មតិយោបល់