នៅព្រឹកថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០២១នេះតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍បាន ដឹកនាំមន្រ្តីការិយាល័យជំនាញ
នាំខ្លួនស្រ្តីជាជនបរទេសម្នាក់ឈ្មោះ ខុងក្រាថូក សុផា អាយុ២៦ឆ្នាំ រសនៅខេត្តស្រះកែវ ប្រទេសថៃ(ជនជាតិថៃ)ដែលបានលួបលួចឆ្លងដែនចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់នាពេលកន្លងទៅ ហេីយត្រូវបានសមត្ថកិច្ចនគរបាលច្រកទ្វារអន្តរជាតិគីឡូ១៣ និងសមត្ថកិច្ចនគរបាលស្រុកសំពៅលូនឃាត់ខ្លួនសាកសួរនិងនាំទៅធ្វេីចត្តាឡីស័កស្របតាមវិធានសុខាភិបាលនៅទីនោះ។
ដោយមិនមានពាក់ព័ន្ធករណីឆ្លងជម្ងឺកូវីត១៩ ស្រី្តរូបនេះត្រូវបានទទួលនូវការផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ហេីយពេលនេះស្រី្តជាជនបរទេសរូបនេះត្រូវបានបញ្ជូនគាត់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដេីម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕ (រូបភាពផែនការងារអន្តោប្រវេសន៍/ប៊ុនចាន់)
មតិយោបល់