នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១២ ស្អែកនេះកីឡាករ Wladimir Klitschko ដែលមានប្រវត្តិប្រកួត ៥៨ ដង ចាញ់ ៣ ដង និងផ្តូលដៃគូរប្រកួតឲ្យសន្លប់ចំនួន ៥១ ដង ដោយត្រូវចេញមុខការពារខ្សែរក្រវ៉ាតរបស់ខ្លួនក្នុងក្របខណ្ឌ WBA/IBF/WBO/IBO ពីអ្នកប្រដាល់មិនដែលចាញ់ Mariusz Wach ដោយមានប្រវត្តិប្រកួត ២៧ ដង មិនដែលចាញ់ និងផ្តួលគូរប្រកួតឲ្យសន្លប់ ១៥ ដង។សម្រាប់ការប្រកួតនេះដែរធ្វើឡើងនៅ O2 World Arena ក្នុ្ងងក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ។
កីឡាករ Mariusz Wach បាននិយាយថា សម្រាប់លោកនឹងជួបផលលំបាក់ហើយដើម្បីជួបជាមួយនឹង Wladimir Klitschko នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១២ ស្អែកនេះ តែទោះជាយ៉ាង ណាក៏ត្រូវតែតស៊ូរហូតដល់ ១២ ទឹកដែរ។ សម្រាប់ខ្ញុំវាមិនមានភាពងាយស្រួលនោះទេ ខណៈជ័យជម្នះកន្លងមកជួបជាមួយនឹង Tye Fields (49-4), Jason Gavern (21-8-4), Kevin McBride (35-9-1), Jonathan Haggler (23-3), Galen Brown (34-14-1) and Christian Hammer (7-1) ។ទោះបីជាយ៉ាងណាក៏ដោយកីឡាករ Wladimir Klitschko បានបង្ហាញអារម្មណ៍ថា សម្រាប់លើសង្វៀននៅថ្ងៃទី ១០ នោះយើងនឹងវាយលើមុខ Mariusz Wach គ្រប់ពេល ហើយក្តីស្រម៉ៃរបស់ Mariusz Wach និងក្លាយទៅជាការពិតនៅពេលនោះដែរ ដែលប៉ង់ចង់ប្រកួតជាមួយនិងខ្ញុំតាំងពិពេលនៅក្មេងៗនោះ។
សម្រាប់ការប្រកួតរវាង Wladimir Klitschko និង Mariusz Wach និងផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ EPIX និង EpixHD នៅម៉ោង 4:30 pm ET / 1:30 pm PT៕
មតិយោបល់