ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈ្នះ​សំបុត្រ​​​​ចូល​រួមទស្សនា​ការ​​​សម្តែង​របស់​ ​Rihanna

នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ តារាចម្រៀង Rihanna បានវិលវិញជាមួយនឹងអាលប៊ុមទី ៧ ក្រោមចំណងជើងថា Unapologetic ។

រំឭកកាលពីខែ កញ្ញា កន្លងទៅថ្មីៗនេះ បទចម្រៀង ‘Diamonds’ របស់តារាសិចស៊ីស្បែកខ្មៅរូបនេះបាននាំមុខ ដោយជាប់ចំណាត់លេខ ១ នៅចក្រភពអង់គ្លេស និងជាប់ចំណាត់ថ្នាក់ទី ៥ នៅលើ US Billboard Hot 100។

ដើម្បីអបអរដល់អាលប៊ុមចម្រៀង Unapologetic នេះដែរ ខាងគេហទំព័រ Digital Spy ក៏បានផ្តល់ឱកាសសម្រាប់ដៃគូរស្នេហា ឈ្នះសំបុត្រចូលរួមក្នុងការប្រគុំតន្ត្រីដ៏អស្ចារ្យ នៅទីក្រុង ឡុងដ៏ នាថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះផងដែរ ការផ្តល់ឱកាសនេះដែរគឺនិងបិទ ទទួលយកនៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ ៕

មតិយោបល់