ព័ត៌មានជាតិ

វិ​ធី​ធ្វើ​ឲ្យ​ស​ម្ល​ម្ជូ​រ​ត្រី​មិ​ន​មា​ន​ក្លិ​ន​ឆ្អា​ប​

ការធ្វើសម្លម្ជូរត្រីផ្ទក់មិនជួបការលំបាកនោះទេ តែយ៉ាងណាពេលខ្លះ ក៏ចៀសមិនផុតមានក្លិនឆ្អាបដែរ ។ តើយើងត្រូវធ្វើដូចម្តេចទើបមិនឲ្យសម្លមានក្លិនឆ្អាប ?

វិធីការពារមិនឲ្យសម្លម្ជូរកើតមានក្លិនឆ្អាបពីត្រីផ្ទក់ គឺមុននឹងដាក់សាច់ត្រីផ្ទក់ជាកង់ៗដាក់ក្នុងឆ្នាំង ត្រូវរង់ចាំឲ្យទឹកពុះគ្រាក់ៗជាមុនសិន ។ បន្ទាប់ពីនោះហាន់រំដេង ៤ ទៅ ៥ ចំណិតជាបន្ទះស្តើងៗ ហើយលាងទឹកឲ្យស្អាតដំឲ្យបែកយកទៅដាក់សាច់ត្រីចូលតាមក្រោយ ព្រោះថារំដេងអាចកម្ចាត់ក្លិនឆ្អាតរបស់ផ្ទក់បានយ៉ាងល្អណាស់ ។ ហើយពិសេសជួយឲ្យទឹកសម្លមានក្លិនឈ្ងុយឆ្ងាយថែមទៀត ។ តទៅបើស្ត្រីមេផ្ទះយើងចង់ធ្វើសម្លម្ជូរ កុំភ្លេចយកវិធីនេះទៅអនុវត្តសាកល្បងមើល៍ ពិតជាបានរសជាតិឆ្ងាញ់ពិសាដោយមិនមានក្លិនឆ្អាបត្រីទៀតពុំខាន ៕

មតិយោបល់