នា​រី​ ​និ​ង​ក​រ​ណី​កិ​ច្ច​ជា​មា​តា​​

មាននារិខ្លះចូលចិត្តតែការសប្បាយ ដោយនិយមទៅមើលល្ខោន មើលកុន ឬដើរកម្សាន្ត នៅទីសួនច្បារ នាៗ ហើយប្រាថ្នាចង់បានកូនតែមួយគត់ កុំឲ្យបង្ខាត់ពេលច្រើនក្នុងការថែទាំកូន។ នារីខ្លះទៀតប្រសូត្រកូនមកហើយ មិនព្រមចិញ្ចឹមដោយខ្លួនឯងទេ យកទៅប្រគល់ឲ្យមេដោះ ឬជួលឈ្នួលម្នាក់ឲ្យបំបៅទឹកដោះ គោឲ្យកូន។

យើងយល់ថាគ្រួសារនីមួយៗ មិនត្រូវរកមធ្យោបាយ ដើម្បីឲ្យមានកូនតែមួយគត់ទេ ពីព្រោះវាខាតដល់ប្រទេសជាតិ ក្នុងចំនួនប្រជាគណន៍ទៅ អនាគត់ យ៉ាងហោចណាស់ត្រូវមានកូន បី នាក់ដែរ ទើបបានចំណេញដល់ប្រទេសជាតិ។

រីឯកូន ដែលយើងប្រសូត្រមកហើយ យើងត្រូវតែចិញ្ចឹមដោយខ្លួនឯង លើកលែងតែករណីពិសេសខ្លះ ដែលយើងពុំមានលទ្ធភាព ផ្តល់ទឹកដោះ យើងឲ្យវាបាន។

ក្នុងការចិញ្ចឹមកូន នារីជាមាតា ត្រូវជៀសវាងជាដាច់ខាត់នូវ៖

១.ការពោលពាក្យអាក្រក់

២.ការបញ្ជោត និងបន្លាច

៣.ការភូតភរកុហក

៤.ការប្រៀនប្រដៅដោយរំពាត់៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *