ព័ត៌មានជាតិ

សម្តេច​តេជោ​ស្នើ​ឲ្យ​មេដឹកនាំ​ថៃ​លើកលែងទោស​ពលរដ្ឋ​ខ្មែរ ទាំង ១០ នាក់​ដែល​កំពុង​ឃុំខ្លួន​

​នៅ​ថ្ងៃ​ទី ២៦ ខែ មិថុនា នេះ​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាល​ថៃ ដែល​មាន​លោក ប្រា​យុទ្ធ ចាន់​អូ​ឆា ជា​ប្រធាន​ក្រុមប្រឹក្សា សន្ដិសុខ​ជាតិ សូម​លើកលែង​ការចោទប្រកាន់​ដល់​ពលរដ្ឋ​ខ្មែរ ទាំង ១០ នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ខេត្ដ​ស្រះកែវ ។​
Hun Sen
​សម្តេច​តេជោ​ថ្លែង​ក្នុង​ពិធី​ដែល​មាន​ការ ចូលរួម​ដោយ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ថា ហត្ថលេខា និង​ត្រា របស់​នាយក​រដ្ឋមន្ដ្រី​ក៏ នៅ​មាន​ជនខិលខូច​ក្លែងបន្លំ ចុះ​ទម្រាំ​ប្រជាពលរដ្ឋ ដែល​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដោយសារ តែ​មេខ្យល់​ធ្វើ​លិខិតឆ្លងដែន​ក្លែងក្លាយ​ឲ្យ ដូច្នេះ​គ្នា​ចាញ់បោក​គេ​រឿង​ធ្វើ​លិខិតឆ្លងដែន​មួយ ជាន់​ហើយ ត្រូវ​ជាប់ពន្ធនាគារ​ថែម​ទៀត​៕​

មតិយោបល់