ក្រុមហ៊ុនផលិតរថយន្តធំមួយរបស់អាមេរិក General Motor (GM) បាននិយាយថា ខ្លួននឹងធ្វើការបណ្ដាក់ទុននូវទឹកប្រាក់ចំនួន ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិន។

ក្រុមហ៊ុន GM បានចាប់ដៃគួសហការជាមួយនឹងក្រុមហ៊ុន SAIC Motor និង Wuling Motors ក្នុងការផលិតរថយន្ត ដែលតាមគម្រោងនឹងផលិតបាន រថយន្តចំនួន ៤០០.០០០គ្រឿងក្នុង១ឆ្នាំ នាឆ្នាំ ២០១៥ នេះបើយោងតាមឯកសាររបស់ GM ដែលបានផ្តល់ការពីថ្ងៃពុធ ម្សិលមិញនេះ។
ក្រុមហ៊ុនផលិតរថយន្តទាំង៣ខាងលើបានចាប់ផ្ដើមសហការគ្នាតាំងពីឆ្នាំ ២០០២ ដែលតាមគម្រោងគឺផលិតរថយន្តធន់ធំខ្នាតតូច និងរថយន្ត ដឹកទំនិញខ្នាតតូច តែបែបជាងាក ទៅផលិតរថយន្តដឹកអ្នកដំណើរវិញ។
គួរបញ្ជាក់ផងដែរថា ទីផ្សាររថយន្តនៅក្នុងប្រទេសចិនកំពុងតែប្រទាញប្រទង់គ្នា ហើយនៅឆ្នាំនេះ ទីផ្សាររថយន្តក្នុងស្រុកមិនសូវជាមាន កំណើន ខ្ពស់ឡើយ៕
មតិយោបល់