ព័ត៌មានជាតិ

លោក ​Steve Ballmer​ សារ​ភាព​ថា​យឺត​ពេល​

​ការដាក់​លក់​នូវ​អ្វី​មួយ​នៅ​លើ​ទីផ្សារ​ក្រោយ​គេ​គឺ​ពិបាក​ក្នុង​ការដណ្ដើម​ទីផ្សារ​ខ្លាំងណាស់ ជាក់ស្ដែង​លោក លោក Steve Ballmer ដែល​ត្រូវ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យក្ស Microsoft បាន​សារភាព​ទទួលស្គាល់​កំហុស​ឆ្គង​របស់​លោក​ថា ពិតជា​យឺត​ពេល​។​

​លោក Steve Ballmer បាន​និយាយថា ការ​ដែល​ក្រុមហ៊ុន Microsoft ចេញលក់ Surface ដែលជា tablet ដំបូង​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​គឺជា​ពេលវេលា​មួយ​ដែល​ពិបាក​ក្នុង​ការលក់ ព្រោះថា​នៅពេល​នេះ មាន tablet របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​បាន​ឈរ​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ទីផ្សារ​។​

​តែ​នាយក​ប្រតិបត្តិ​រូបនេះ មិន​បាន​អស់សង្ឃឹម​ឡើយ ដោយ​លោក​បាន​បន្ដ​ទៀង​ថា លោក​នឹង​ខិតខំ​ប្រឹង​ដណ្ដើម​ទីផ្សារ​ដោយ​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើ​រការ Windows 8 ជាមួយនឹង​ឧបករណ៍​ថ្មី ដែល​មាន​ទាំង​កុំព្យូទ័រ និង Tablet​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន tablet ដែល​ក្ដោប​ក្ដាប់​ទីផ្សារ​គឺជា tablet ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ iOS របស់​ក្រុមហ៊ុន Apple ចំណែក​នៅ​សល់​ប៉ុន្មាន​គឺជា​របស់ Android ដែលជា​ប្រព័ន្ធ​ដំណើរការ​របស់​ក្រុមហ៊ុន Google៕​

មតិយោបល់