អាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់ផ្នែកខាងក្រៅនៃឧបទ្វីបកូរ៉េ ដើម្បីតាមដានសកម្មភាពរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
មេបញ្ជាការជាន់ខ្ពស់ យោធាអាមេរិក ទទួកលបន្ទុក កិច្ចការនៅអាស៊ី និងតំបន់ប៉ាស៊ីហ្វិច បាន និយាយនៅ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ថា សហរដ្ឋអាមេរិកបាន បញ្ជូននាវាចម្បាំង រួមជាមួយប្រព័ន្ធ ការពារ មីស៊ីលផ្លោង ទៅផ្នែកខាងក្រៅនៃឧបទ្វីបកូរ៉េ ដើម្បីតាមដានសកម្មភាព នៃការបង្ហោះគ្រាប់រ៉ុក្កែត របស់រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង នេះបើយោងតាមគេហទំព័រ Channel News Asia ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី ០៧ខែធ្នូនេះ។
ឧត្តមនាវីឯក Samuel Locklear និងជាមេបញ្ជាការអាមេរិកប្រចាំ នៅតំបន់ប៉ាស៊ីហ្វិច បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ នៅមន្ទីរប៉ង់តាហោ្គនថា «វាគួរតែឃើញការពិត ដែលយើងនឹង បញ្ជូនកងកម្លាំងជើងទឹករបស់យើងនៅជុំវិញតំបន់នោះ ដូច្នេះយើងអាចដឹងច្បាស់អំពីស្ថានការណ៍ ថាវាបាន ប្រសើរ»។
ថ្មីៗនេះ កូរ៉េខាងជើងបានព្យាយាមសាកល្បងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន ក្រោយពេល បានសាកល្បងរួចមក កាលពីឆ្នាំ២០០៦ និងឆ្នាំ២០០៩ នេះគឺជាសម្ដីរបស់លោក Samuel Locklearបានបន្ថែមឲ្យដឹង។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនឹងធ្វើការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី នៅចន្លោះថ្ងៃទី១០-២២ ខែនេះ ហើយរដ្ឋាភិបាលមួយនេះ បានលើកឡើងថា វានឹងទទួលបានជោគជ័យ ហេតុនេះហើយទើបអាមេរិកបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកាន់ឧបទ្វីបកូរ៉េ៕
មតិយោបល់