បន្ទាយមានជ័យៈ កាលពីព្រឹកថ្ងៃទី១១ ខែមិនាឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ទីតាំងកញ្ចុះលក់ដូរមួយកន្លែង ស្ថិតនៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរិសោភ័ណ ជាប់ព្រំប្រទល់ភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ដើម្បីឃាត់ខ្លួន
សិស្សសាលាមួយក្រុម ដែលកំពុងជួបជុំគ្នាជក់គ្រឿងញៀន។
លោក ស៊ិ ឌី អធិការស្រុកមង្គលបូរី បាននិយាយថា ក្នុងប្រតិប្រតិ្តការឡោមពទ្ធ័នោះ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនសិស្សសាលាចំនួន១៣នាក់ ដែលពួកគេរៀនចាប់ពីថ្នាក់ទី៧ ដល់ទី១២ ហើយមានអាយុចាប់ពី១៤ ដល់១៧ឆ្នាំ។
ក្រោយឃាត់ខ្លួន ប៉ូលិសបានធ្វើតេស្តទឹកនោមពួកគេ ក្នុងនោះមាន៧នាក់ ដែលមានលទ្ធផលវិជ្ជមាន។
នៅចំពោះមុខសមត្ថកិច្ចពួកសិស្សទាំងនេះ បានសារភាពថា ពួកគេតែងតែជួបជុំគ្នាជក់ នៅតាមទីតាំងស្ងាត់ ហើយញឹកញ៉ាប់បំផុត គឺនៅចំណុចទីតាំងខាងលើ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួមតាំងលទ្ធផលធ្វើតេស្ត សមត្ថកិច្ចបានធ្វើការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់៕
មតិយោបល់