មុខម្ហូបដែលពេញនិយមសម្រាប់ពិធី ជប់លៀងផ្សេងៗ និងជាពិសេសក្នុងកម្មវីធីឡើងផ្ទះ គេតែងតែលើកយមមុខម្ហូបមួយប្រភេទដែលមានឈ្មោះថា សម្លរ ការី ។តែសម្រាប់ថ្ងៃអាទិត្យនេះវិញ គេហទំព័រ ដំណឹង សូមណែនាំ នូវមុខម្ហូបមួយប្រភេទ ដែលមានឈ្មោះថា ការីសាច់មាន់ ដែលនឹងបង្ហាញ គ្រឿងផ្សំ និងវិធីធ្វើដូចខាងក្រោម៖
គ្រឿងផ្សំ
សាច់មាន់ សាច់ជ្រូកឆ្អឹងជន្នី
តំឡូងជ្វា សណ្តែកគួ ខ្ទឹមបារាំង ត្រប់វែង ខ្ទិះដូង មានដើម មានចុង ម្ទេសក្រៀមចិញ្ចាំមម៉ត គ្រឿងបុក កាពិក សណ្តែកដី
អំបិល ស្ករស ទឹកត្រី បរិមាណនៃគ្រឿងផ្សំអាស្រ័យលើចំណងចំណូលចិត្តដែលធ្វើច្រើន ឬតិច។
វិធីធ្វើ
ដាក់ខ្ទិះដើមដាំអោយពុះ ដាក់ម្ទេសក្រៀមចញ្ចាំមម៉តកូរលាយជាមួយកាពិក រួចដាក់គ្រឿងបុកចូល បន្ទាប់មកដាក់សាច់ចូល លៃទឹកអោយល្មម កុំរាវពេក កុំខាប់ពេក រំងាស់ប្រហែល5នាទី សឹមដាក់បន្លែចូលទុកអោយពុះបង់គ្រឿង ភ្លក់មើលអោយល្មមដាក់សណ្តែកដីបុកចូលជាការស្រេច។ ម្ហូបមួយមុខនេះគឺពិបាកនិងយូរដោយសារធ្វើគ្រឿង តែបើរៀបចំគ្រឿងរួចហើយស្លគឺវាចំណាយពេលតែមួយភ្លែតតែប៉ុណ្ណោះ ។
អាចបរិភោគបានជាមួយនំបាញ់ចុក រឺ នំបុ័ង តាមចំណូល៕
មតិយោបល់