ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន នំស្រួយលីលី ម៉ាកគា បានបុកគ្នាជាមួយនិងរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង រត់តាក់ស៊ី ស្លាកលេខ ភ្នំពេញ 2AJ-8331 បណ្តាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទី រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខវិទ្យាល័យទួលអំពិល ក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕





មតិយោបល់