ព័ត៌មានជាតិ

មន្រ្តីយោធាពាក់ស័ក្តិ៤ម្នាក់ ចុះពីរថយន្តផ្លាកលេខ ខេមរភូមិន្ទ 2-7258 ស្រាប់តែដួលស្លាប់មួយរំពេច

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានករណីប្រទះឃើញបុរសម្នាក់ អាយុ៤៧ឆ្នាំ ជាមន្រ្តីយោធាពាក់ស័ក្តិ៤ ចុះពីរថយន្ត១គ្រឿង ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-7258 ដើរទៅអង្គុយលើបង់ ស្រាប់តែដួលស្លាប់មួយរំពេច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្បែរពុទ្ធសាសនបណ្ឌិត្យ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីខាងលើនេះ ​មិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ។ ខណៈនេះដែរសមត្ថកិច្ចបានចេញរថយន្ត ដឹកសាកសពបុរសខាងលើ យកទៅវត្តស្ទឹងមានជ័យ ដើម្បីពិនិត្យធ្វើកោសល្យវិច័យ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននូវពេលក្រោយបន្តទៀត ៕

មតិយោបល់