ព័ត៌មានជាតិ

ប​ង្គា​រ​​បំ​ព​ង​​ផ្អែ​ម​​ហឹ​រ

​សុភាព ស្ត្រី​ដែល​ជា​មេផ្ទះ​គ្រប់រូប សម្រាប់​ល្ងាច​នេះ​ពិត ជា​ប្លែក​នូវ​មុខម្ហូប​មួយ​ប្រភេទ​ទៀតហើយ ដែល​មានឈ្មោះ​ថា បង្គារ​បំពង​ផ្អែម​ហឹរ​ ដែល​ជា​មុខម្ហូប​មួយ​ប្រភេទ​ទៀត​ងាយស្រួល​ធ្វើ​ជាទី​បំផុត ដែល​អាច ញុំ​ជាមួយនឹង​បាយ និង​ធ្វើ​ទុក​គ្រាន់​ក្លែម ក៏​កាន់តែ​ពិសេស​ដែល​មាន គ្រឿងផ្សំ និង​វិធី​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

​គ្រឿងផ្សំ​
១. បង្គា​ស្រស់ លាង​បកសំបក​ចេញ​អោយ​ស្អាត​
២. ម្សៅ​បំពង​ស្រួយ ពង​ទា​
៣. ទឹកត្រី​កោះកុង ស្ករស អំបិល ប្រេង​សណ្តែក មើម​ខ្ទឹម​
៤. សាលា​ដ៍ លាង​ទឹក​អោយ​ស្អាត រៀប​ដាក់​ចាន​
​វិធី​ធ្វើ​

១. លាយ​ម្សៅ​បំពង​ជាមួយ​ពង​ទា និង​ទឹក​អោយ​ខាប់​ល្មម រួច​យក​បង្គា​ស្រស់​ដាក់ចូល​ចាន​ម្សៅ​បំពង ដែល​លាយ​រួច​។ ដាំ​ប្រេង​អោយ​ក្តៅ រួច​ដាក់​បង្គា​បំពង​អោយ​ស្រួយ ទុក​សិន​។​
២. ខ្ទះ​ដាក់​បំពង​មើម​ខ្ទឹម​អោយ​ឈ្ងុយ​ចាក់​ទឹកត្រី​កោះកុង​ចូល តែ​កុំ​ច្រើន​ពេក​ព្រោះ​អាច​ហិល​ខ្លាំង បង់​ស្ករស អំបិល​បន្តិច ភ្លក់​អោយ​ល្មម​ផ្អែម​ហិល​តាម​ចំណូលចិត្ត ចាក់​បង្គា​បំពង​ចូល ត្រលប់​ចុះ​ត្រលប់​ឡើង​រួច​ដួស​ដាក់​ចាន​សាលាដ៍ វា​ជា​ការ​ស្រេច​៕

ប​ង្គា​រ​​បំ​ព​ង​​ផ្អែ​ម​​ហិ​ល​​
ប​ង្គា​រ​​បំ​ព​ង​​ផ្អែ​ម​​ហិ​ល​​

មតិយោបល់