ព័ត៌មានជាតិ

លា​ន​ស្តេ​ច​គំ​ល​ង់​

លាន​ស្តេច​គំ​លង់ ឬ​ព្រះ​លាន​ស្តេច​គំ​លង់ ស្ថិតនៅ​ចន្លោះ​ផ្លូវ​ពី​ប្រាសាទបាយ័ន​ទៅ​ទ្វារ​ដី​ឆ្នាំង នៅ​ខាងធ្វេង​ដៃ​ជាប់​ខាងជើង​លានជល់ដំរី​។ លាន​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​គ្រឹះ​ប្រវែង ២៥​ម៉ែត្រ និង មាន​កំពស់ ៦​ម៉ែត្រ​។ ឈ្មោះ​នៃ​លាន​នេះ​គឺ​យោង​ទៅតាម​រូបសំណាក់​ស្តេច​គំ​លង់​ដែល​គង់​នៅ​លើ​រានហាល​នៃ​លាន​។ រូបសំណាក់​នោះ​អង្គុយ​លុតជង្គង់​ខាងស្តាំ​។ រូបសំណាក់​សព្វ​ថ្ងៃនេះ​ជា​រូប​ចំលង​ទេ រីឯ​រូប​ពិត​គឺ​ត្រូវ​បាន​ដាក់តាំង​នៅក្នុង​សារមន្ទីរ​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ​៕

លា​ន​ស្តេ​ច​គំ​ល​ង់​
លា​ន​ស្តេ​ច​គំ​ល​ង់​

មតិយោបល់