នៅក្នុងប្រទេសអង់គ្លេស មានក្រុងមួយឈ្មោះថា ក្រុង Grantham បានក្លាយទៅជាតំបន់ដែលមានដំណាំម្ទេសហឹរបំផុតលើលោក ។
Grantham ជាទីក្រុងតូចមួយឋិតនៅ ចក្រភពអង់គ្លេស ដែលគេស្គាល់ថាជាកន្លែងកំណើតរបស់ Margaret Thatcher ដែលជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសមួយនេះ ហើយតំបន់នេះក៏បានប្រែក្លាយជាកន្លែងដាំម្ទេសឈ្មោះ Infinity ដែលជាម្ទេសហឹរបំផុតលើលោក។
ម្ទេសនេះ ត្រូវបានគេដាក់ឈ្មោះថា Infinity ក៏ព្រោះតែកម្រិតជាតិហឹរដ៏កាចសាហាវរបស់វា មិនងាយនឹងបាត់ទៅវិញដោយងាយៗឡើយ បើទោះបីជាប្រើថ្នាំបន្សាបដ៏មានប្រសិទ្ធភាព គឺទឹកដោះគោ ក៏នៅតែមិនអាចបន្យាបជាតិហឹរបានដែរ។
អ្នកដែលមិនធ្លាប់ទទួលទានម្ទេស បើទទួលទានម្ទេសនេះ អាចនឹងត្រូវចូលពេទ្យដើម្បីព្យាបាលមាត់ ដែលត្រូវក្រហល់ក្រហាយ និងអាចប៉ះពាល់ដល់ក្រពះ ដោយសារជាតិម្ទេសនេះជាមិនខាន។
លោក Woody Woods ដែលជាដាំម្ទេសនេះ បាននិយាយថា « បើប្រៀបទៅគឺដូចទទួលទានរងើកភ្លើងអ៊ីចឹង”។
លោក Woody Woods និងសម្លាញ់របស់គាត់ Matt Simpson បានបង្កើតពូជម្ទេស Infinity នេះឡើងដោយធ្វើការបង្កាត់ពូជម្ទេសជាច្រើនប្រភេទបញ្ចូលគ្នា។
ម្ទេសភោតិយៈ (Bhut Jolokia : មានន័យថា ម្ទេសរបស់ស្រុកភោតិយៈ) របស់ឥណ្ឌា ជាម្ចាស់តំណែងជើងឯកចាស់ មានកម្រិតជាតិហឹរត្រឹម 1 041 427 SHU (Scoville heat units : រង្វាស់ជាតិហឹរ ឬ រង្វាស់បរិមាណនៃជាតិ capsaicin របស់ម្ទេស) ។ម្ទេស Infinity មានកម្រិតជាតិហឹរ រហូតដល់ 1,067,286 SHU ក៏ជាម្ទេសដែលត្រូវបានគេចាត់ទុកជាម្ទេសហឹរ លេខមួយលើលោក មិនទាន់មានម្ទេសណាអាចប្រកួតប្រជែងបានឡើយ៕
មតិយោបល់