ព័ត៌មានជាតិ

ក​រ​ណី​​ស្បែ​ក​​គ្រ​ប​​ក្បា​ល​​លិ​ង្គ​​យូ​រ​​អា​ច​​ប​ង្ករ​​ជា​​រោ​គ​​រ​លា​ក​​ក្បា​ល​​លិ​ង្គ​​

ក​រ​ណី​​ស្បែ​ក​​គ្រ​ប​​ក្បា​ល​​លិ​ង្គ​​យូ​រ​​អា​ច​​ប​ង្ករ​​ជា​​រោ​គ​​រ​លា​ក​​ក្បា​ល​​លិ​ង្គ​​
ក​រ​ណី​​ស្បែ​ក​​គ្រ​ប​​ក្បា​ល​​លិ​ង្គ​​យូ​រ​​អា​ច​​ប​ង្ករ​​ជា​​រោ​គ​​រ​លា​ក​​ក្បា​ល​​លិ​ង្គ​​

​តាម​ការ​ឲ្យដឹង​ពី​វេជ្ជបណ្ឌិត កាល​បើ​ស្បែក​គ្រប​ក្បាល​លិង្គ​មិន​អាច​រួញ​ក្រឡិត​បាន ជា​ពិសេស​ពេល​បត់ជើងតូច ឬ​ពេល​លិង្គ​ឡើង​រឹង លក្ខណៈ​បែបនេះ​អាច​ហៅ​បាន​ថា​ក្បាល​លិង្គ​ស្បែក​គ្រប​ជិត​ដែល​តម្រូវ​ឱ្យ​ទៅ​ជួប គ្រូពេទ្យ​ធ្វើការ​វះកាត់​ស្បែក​ក្បាល​លិង្គ​ចេញ​។​

​ករណី​ស្បែក​គ្រប​ក្បាល​លិង្គ​យូរ​អាច​បង្ក​ជា​រោគ​រលាក​ក្បាល​លិង្គ​។ ស្បែក​ដែល​គ្រប​ក្បាល​លិង្គ​មាន​សភាព​ក្រហម សើមរ​អ៊ិចៗ ដែល​រំខាន និងរ​មាស់​។ ការ​រលាក​នេះ​ជួន​អាច​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​មីកូស ឬ​ទ្រីកូម៉ូណាស​។​

​ជួនកាល​ការ​រលាក​អាច​បណ្ដាលមកពី​ប្រតិកម្ម​អា​ឡែក​ស៊ី​ជាមួយ​សាប៊ូ ថ្នាំ​សម្លាប់​មេ​ជីវិត ឬ​ស្រោមអនាម័យ​។ រីឯ​ការខ្វះ​អនាម័យ​ដែល​បណ្ដាល​មកពី​ការ​លាត់​ក្បាល​លិង្គ​លាង​មិនបាន និង​ការដក់​ទឹករំអិល​ផ្លូវភេទ​ក៏​អាច​បង្ក​ជាការ​រលាក ឬរ​មាស់​ក្បាល​លិង្គ​នេះដែរ​។ ប៉ុន្ដែ​សូម​យល់​ដឹង​ផង​ដែរ​ថា​ជួនកាល​ការ​រលាក​ក្បាល​លិង្គ​យូរ​អាចធ្វើឱ្យ ខូច​ស្បែក​ក្បាល​លិង្គ​ស្អិត​ជាប់​នឹង​ក្បាល​លិង្គ​អាច​បណ្ដាល​ជា​ជម្ងឺ ក្បាល​លិង្គ​ស្បែក​គ្រប​ជិត​៕​

ប្រភព៖ Healthcambodia

មតិយោបល់