ព័ត៌មានជាតិ

ករណីរថយន្តធំបុកយុវជនម្នាក់ស្លាប់ រួចបើករត់គេចត្រូវសមត្ថកិច្ចតាមចាប់បាន នៅខេត្តតាកែវ

កំពង់ស្ពឺៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ម៉ោង១១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ៤០-៤១ ចំណុចភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រវាងរថយន្ត និងម៉ូតូ បើកបរស្របទិសគ្នា។

ម៉ូតូ០១គ្រឿងម៉ាក MSX ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទឺន ធួន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងឆ្ពោះមកទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្តធុនធំ ០១គ្រឿង បើកមកពីក្រោយស្របទិសគ្នា បានបុកបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ចំណែករថយន្តបានបើករត់គេចខ្លួនក្រោយពេលកើតហេតុ។

សូមបញ្ជាក់៖​រថយន្តបង្កត្រូវសមត្ថកិច្ចតាមចាប់បាននៅខេត្តតាកែវ។

ចំពោះសាកសពរងគ្រោះផ្នែកជំនាញ បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តដែលចាប់បាន សមត្ថកិច្ថនិងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់