កីឡាករវាយតិន្នីស លំដាប់ទី ១ពិភពលោក Novak Djokovic បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់កម្មវិធី Australian Open បន្ទាប់ពីឈ្នះនៅក្នុងកម្មវីធី Mubadala Tennis Championship នោះ។
កីឡាករមកពីស៊ែប៊ីរូបនេះ នៅសិតទី ១បានស្ថិតក្នុងការប្រមាញ់របស់កីឡករអេស្ប៉ាញ Nicolas Almagro គ្រាប់បាល់ 7-6 តែចៃដន្យល្អនៅសិតទី ២ នៃកម្មវិធីមួយនេះ កីឡាករលំដាប់ថ្នាក់ទី ១ ពិភពលោក Novak Djokovic បានតបវិញ ២ សិតជាប់គ្នា ដោយគ្រាប់បាល់ 6-3 និង 6-4 ពោលគឺពិន្ទុ 2-1 នៅក្នុងវគ្កផ្តាច់ព្រ័ត្រ នៃកម្មវិធី ដែលធ្វើឡើងនៅ Abu Dhabiកាលពីថ្ងៃសៅរ៍ រាត្រីម្សិលមិញ។
កីឡាករ Novak Djokovicបាននិយាយថា ការបង្ហាញទម្រង់លេងនេះ គឺ ជាការរៀបចំខ្លួនមួយយ៉ាងល្អ ជាទីបំផុត សម្រាប់គាត់ដើម្បីឈានចូលលេងនៅក្នុងកម្មវីធី Australian Open ដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែ មករា ខាងមុខនេះ។ម្យ៉ាងវិញទៀត ការបង្ហាញទម្រង់លេង ៣ ទៅ ៤ ថ្ងៃនេះវាគ្រាន់តែជាការសមកាយ ឬហាត់ប្រាណតែប៉ុណ្ណោះ ដែលជាដំណើរឆ្ពោះទៅកាន់ ការប្រួកួតធំ។
Novak Djokovicនៅសិត ដំបូងខ្ញុំបានចាប់ផ្តើមដោយ យឺត ៗក្នុងការប្រកួតដោយមិនធ្វើការគាប់សង្កត់អីនោះទេ តែសម្រាប់ Nicolas Almagroគាត់ពិតជាចង់ឈ្នះនៅក្នុងកម្មវិធីនេះ ទើបខ្ញុំក៏មិនបណ្តោយ ដោយសម្រេច វាយ២ សិតផ្ទួនយ៉ាងនេះ ។ តែសម្រាប់ Nicolas Almagroគាត់នឹងក្លាយជាជើងខ្លាំងមួយរូបនៅឆ្នាំ ២០១៣៕
មតិយោបល់