ព័ត៌មានជាតិ

រថយន្ត១គ្រឿងឈប់ចិញ្ចើមផ្លូវ ២គ្រឿងទៀត ធ្វើដំណើរស្របទិស បណ្តាលឲ្យកៀរផ្ទប់គាបទាំង ៣គ្រឿងជាប់គ្នា

ភ្នំពេញៈ ករណីគ្រោះគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តចំនួន ៣គ្រឿង កៀរគាបជាប់គ្នា រងខូចខាត ទៅមុខមិនរួច ថយក្រោយក៏មិនរួច ជាប់នៅកណ្តាលផ្លូវ បង្កឲ្យកកស្ទះចរាចរ ដែលរថយន្តឡិចស៊ីសRX300 បើករុលត្បុល ស្រាប់តែមានរថយន្តធន់ធំ សម្រាប់ដឹកគ្រឿងចក្រ បើកកៀរផ្ទប់ទៅនឹងរថយន្តហាយឡែនឌ័រមួយគ្រឿងទៀត ឈប់ចតស្ងៀមតាមផ្លូវមុខផ្សារបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-2920 ទិសដៅពីកើតទៅលិចចតឈប់ម្ចាស់ចូលផ្សារទិញអីវ៉ាន់ ស្រាប់តែរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4948 បើកពីកើតទៅលិច ដល់ទន្ទឹម ស្រាប់តែរថយន្តធន់ធំ សម្រាប់ដឹកគ្រឿងចក្រ ម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3E-9543 បើកស្របទិស កៀរ បណ្តាលឲ្យផ្ទប់នឹងរថយន្តហាយឡែនឌ័រ រងខូចខាតបែកកង់មុខ រថយន្តទាំង ៣គ្រឿងគាបជាប់គ្នា ទៅមុខមិនរួច ថយក្រោយមិនរួច តែមិនមានអ្នកណារងរបួសទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ហើយយករថយន្តទាំង ៣គ្រឿង ដាក់អែបខាងដើម្បីឲ្យដោះស្រាយគ្នាមួយជំហានសិន៕

មតិយោបល់