សៀមរាបៈ កាលពីល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង ០៦ និង ១៥នាទី មានករណីពុលចំណីអាហារ បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់ នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
ជនរងគ្រោះចំនួន ០៣នាក់៖
១. ឈ្មោះ តក់ វណ្ណឌី ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ(ស្លាប់)។
២. ឈ្មោះ ឆេង ហុងឃាង ភេទប្រុស អាយុ ០៦ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
៣. ឈ្មោះ ឆេង ហុងឃីម ភេទប្រុស អាយុ ០៥ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់ស្នងការរដ្ឋាននគរបាលខេត្ត ជំនាញកាំកុងត្រូល សហការជាមួយ ក្រុមជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលស្រុក អង្គរធំ និងគ្រូពេទ្យមណ្ឌលសុខភាពស្រុកអង្គរធំ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ។
សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារពុលចំណីអាហារ។
តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ក្អែក តក់ អាយុ ៣៩ឆ្នាំ និងសាក្សីឈ្មោះ ឡែម សារួន ភេទស្រី អាយុ ២៩ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោង០៦ និង១៥នាទីគាត់បានហូបបាយជាមួយនឹងកុមារ ០៥នាក់។ ដោយហូបបាយ ជាមួយត្រីក្រហមចំហុយ ឪឡឹកទុំ ក្រោយមកហូបបានប្រហែល ១០នាទី ជនរងគ្រោះទាំង ០៣នាក់ ក៏មានអាការៈក្អួតចង្អោរ និងឈឺក្បាល ទើបក្រុមគ្រួសារ បញ្ជូនទៅមណ្ឌលសុខភាព ដោយអាការៈធ្ងន់ធ្ងរ គ្រូពេទ្យក៏បញ្ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ខេត្តសៀមរាប តែអកុសលជនរងគ្រោះ ឈ្មោះ តក់ វណ្ណឌី បានស្លាប់តាមផ្លូវ ចំណែកជនរងគ្រោះ ០២នាក់ទៀត ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យជួយសង្គ្រោះ ដឹងខ្លួនឡើងវិញ។
ក្រោយត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ បានបញ្ជាក់ថា កុមារទាំង ០៣នាក់ខាងលើពិតជាពុលអាហារប្រាកដមែន ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់