ព័ត៌មានជាតិ

រថយន្តបែកកង់ រេចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើដងផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ
១២-១៣ នៅស្រុកបូរីជលសារ ខេត្តតាកែវ រវាងរថយន្តនិងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាមួយគ្រឿងម៉ាក នីសាន់ គ្មានផ្លាកលេខ ក្បាលពណ៌ស តួពណ៌ត្រួយចេក អ្នកបើកបររត់គេច
ខ្លួនបាត់ រថយន្តបើកពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបែកកង់បណ្តាលឲ្យរេចង្កូតទៅបុកម៉ូតូម៉ាកមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ផ្លាកលេខ តាកែវE9625 បើកពីកើតទៅលិចដោយឈ្មោះ លេង សុវណ្ណ ហៅឌុច ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពងទឹក ឃុំគោកពោធិ ស្រុកបូរីជលសារ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅ
កាន់មន្ទីរពេទ្យ ។ ចំណែកមធ្យោបាយ ទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបូរីជលសារ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់