លោក Fumio Kishida មន្ត្រីការបរទេសជប៉ុន គ្រោងនឹងចំណាយពេល ២ថ្ងៃដើម្បីធ្វើទស្សនកិច្ចនៅក្នុងប្រទេសសឹង្ហបុរី នៅចុងសប្ដាហ៍នេះ។ នេះបើយោងតាមមន្ត្រីនាំពាក្យបានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធ។
លោក Kishida នឹងត្រូវជួបសម្ដែងការគួរសមជាមួយនឹងលោកនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Hsien Loong ហើយនេះជាដំណើរទស្សនកិច្ចរបស់លោកលើកដំបូង ចាប់តាំងពីលោកបានឡើងជា មន្ត្រីការបរទេសជប៉ុន។
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងតំបន់អាស៊ាន លោក Kishida គ្រោងនឹងត្រូវទស្សនកិច្ចនៅប្រទេសហ្វីលីពីន សឹង្ហបុរី និងប្រុយនេ ហើយដំណើរទស្សនិកិច្ចនៅសឹង្ហបុរី ត្រូវបានធ្វើឡើង ក្រោយពេលដែលលោកទៅ ហ្វីលីពីន។
យោងតាមសារព័ត៌មានជប៉ុន បានឲ្យដឹងថា លោក ហ្ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុននឹងធ្វើដំណើរទស្សនកិច្ចនៅក្នុងប្រទេស ឥណ្ឌូនេស៊ី ថៃ និងវៀតណាម នៅសប្ដាហ៍ក្រោយ ដែលនេះជាដំណើរទស្សនកិច្ចដំបូងរបស់លោក៕
មតិយោបល់