ព័ត៌មានជាតិ

សូមចូលរួមរំលែកទុក្ខផង! រថយន្តនិងម៉ូតូផ្តាច់ជីវិតបុរសស្លាប់ម្នាក់របួស….

កណ្តាល:បើកបរក្នុងល្បើនលឿន ខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

គ្រោះថ្នាក់ដ៏រន្ធត់នេះ កើតឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០និង៥នាទី យប់នៅចំណុចផ្លូវលេខ២១ ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចឲ្យដឹងថា មានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាងដាយ ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរពីជើងមកត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។
លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CM-2063 បើកបរដោយកសិករឈ្មោះគង់ មិនា ភេទប្រុស អាយុ៣១ឆ្នាំបានស្លាប់នៅនឹងកន្លែងកើតហេតុមានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រួមដំណើរជាមួយឈ្មោះ ស្នា ភេទប្រុស អាយុ២៧ឆ្នាំ របួសធ្ងន់ ។

ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

មតិយោបល់