ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញស្ត្រីអនាថាម្នាក់ ដេកត្រាំទឹក អស់រយៈពេល២យប់មួយថ្ងៃ សន្លប់មិនដឹងតាំងពីពេលណា។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង២០នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រៃរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុហើយនោះ ជនរងគ្រោះខាងលើ ត្រូវបានក្រុមសង្រ្គោះបន្ទាន់៧១១ ជួយសង្រ្គោះ ក្រោយពីសង្រ្គោះបានដឹងខ្លួនហើយ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យពោធិ៍ចិនតុងផងដែរ៕















មតិយោបល់