ព័ត៌មានជាតិ

Manchester​ ​City​ ​ត្រូ​វ​កា​រ​ ​១​០​ ​ពិ​ន្ទុ​ ​ខ​ណៈ​​ដែ​ល​ ​Arsenal​​ត្រូ​វ​​កា​រ​ ​១​១​ ​ពិ​ន្ទុ​​

​ក្លិប Manchester City​គួរតែ​ស្វែងរក ១០ ពិន្ទុ​ទៀត​ដើម្បី​ក្លាយខ្លួនជា​ជា​ក្លិប​មួយ​ដែល​អាច​ឈរ​លើ​លំដាប់​កំពូល​តារាង ដើម្បី​តាម​ពីក្រោយ Manchester United​ខណ:​ដែល​ខ្លួន​ប៉ះ​ជាមួយ​នឹង Arsenal នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ហើយ​ដាច់ខាត​ល្ងាច​នេះ​ត្រុវ​តែ​ឈ្នះ​ទៀត​។​

​លោក Roberto Mancini​សង្ឈឹម​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​ឈ្នះ​នៅក្នុង​ការប្រកួត​នា​ល្ងាច​ថ្ងៃ អាទិត្យ​នេះ ដើម្បី​បំបែក​គូប្រជែង​ជើង​ខ្លាំង Man Utd នោះ​។​
​ចំណែក​ក្រុម Arsenal វិញ​ក៏​ចង់​ឈ្នះ​នៃ​ការប្រកួត​នេះដែរ ដោយ​ខ្លួន​មាន ការ​ចាញ់​ដាច់​ពិន្ទុ រហូតដល់​ទៅ ១១ នៃ​ការប្រកួត​នេះ ហេតុ​ដូច្នោះ​ត្រូវការ ១១ ពិន្ទុ ដើម្បី​តាម​ពីក្រោយ Man City ។​

Fan នៅក្នុង​ទីក្រុង ឡុង​ដ៏ ក៏​មាន​ការ​ខឹងសម្បារ​ចំពោះ អ្នកគ្រប់គ្រង Arsene Wenger ចំពោះ​ការផ្លាស់ប្តូរ​កីឡាករ នៅ​ខែ មករា​នេះ តែ​ទោះជា​យ៉ាងណា​មិន​ដល់​ថ្នាក់​ប្រើ​ហិង្សា​នោះទេ បន្ទាប់​ពី​ទទួលបាន​ការការពារ​ពី សន្ថិសុខ​នោះ​។​ការប្រកួត​នៅ​ថ្ងៃនេះ​ដែរ Arsene Wenger សង្ឈឹម​លើ Theo Walcott ដែល​កំពុង​ស្ថិត​នៅលើ​ការពិភាក្សា​កុងត្រា​នៅឡើយ​នោះ​។​
​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សម្រាប់​ការប្រកួត​នៅ Emirates Stadium ខាង​គេហទំព័រ ដំណឹង អាច​ទោះ​ទាយ​ថា ត្រឹម តែ 1-1 ស្មើ​តែប៉ុណ្ណោះ ៕​

Manchester​ ​City​ ​ត្រូ​វ​កា​រ​ ​១​០​ ​ពិ​ន្ទុ​ ​ខ​ណៈ​​ដែ​ល​ ​Arsenal​​ត្រូ​វ​​កា​រ​ ​១​១​ ​ពិ​ន្ទុ​​
Manchester​ ​City​ ​ត្រូ​វ​កា​រ​ ​១​០​ ​ពិ​ន្ទុ​ ​ខ​ណ:​​ដែ​ល​ ​Arsenal​​ត្រូ​វ​​កា​រ​ ​១​១​ ​ពិ​ន្ទុ​​
កីឡា​ករTheo Walcott
កីឡា​ករTheo Walcott

មតិយោបល់