កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅ តារាសម្តែង និងចម្រៀងលោក Park Yoo Chun បានធ្វើសន្និសីទកាសែតមួយ នាទីក្រុង ប៉េកាំង នៅក្នុងប្រទេសចិន ។តារាដ៏មានប្រជាប្រិយភាពរបស់កូរ៉េ Park Yoo Chun ធ្វើដំណើរមកទីក្រុង ប៉េកាំងនេះ ដើម្បីជួបជាមួយនឹង អ្នកគាំទ្រ និង អ្នកសារព័ត៌មាន បន្ទាប់ពីបែកគ្នាអស់រយៈពេឡ ១ ឆ្នាំកន្លះ។
ការធ្វើសន្នីសីទកាសែតនេះទទួលបានការទាក់ទាញពីអ្នកសារព័ត៌មានរហូតដល់ទៅ ១០០ ស្ថាប័ន ។ Park Yoo Chun បាននិយាយថា គាត់ពិតជាសប្បាយរីករាយណាស់ ដែលបានដឹងថា រឿងរបស់គាត់ទទួលបានការចាប់អារម្មណ៍ និងមានការចុចបង្ហាញខ្ពស់ នៅលើ គេហទំព័រប្រទេសចិន។
នៅថ្ងៃជាមួយនឹងគ្នានេះដែរ Park Yoo Chunក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានគាំទ្រលោកអស់រយៈពេល ១០ ឆ្នាំមកនេះ ជាពិសេគាំទ្រលើរឿង Rooftop Prince និង Missing You។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៣ ការធ្វើដំណើរមកដល់ប្រទេសចិន របស់ Park Yoo Chun នាព្រលានយន្តប៉េកាំង ក៏ទទួលបានការស្វាគមន៍ពី អ្នកគាំទ្រ ជាច្រើន ដោយអ្នកខ្លះលើកប៉ើតប៉ោង ពណ៌ខៀវ និងអ្នកខ្លះលើក បដា ពណ៌ខៀវ យ៉ាងអឹកធឹមផងដែរ៕
មតិយោបល់