របាយការណ៍ពីក្រុមហ៊ុន Samsung ប្រទេសកូរ៉េបានប្រកាសថា ក្រុមហ៊ុនកំពុងដំណើរការគម្រោងមួយសម្រាប់ Galaxy Note ដែលជា Smartphone ផងនិង Tablet ផង។
យោងតាមប្រភព Korea Time ថា Galaxy Note 3 មានទំហំរហូតដល់ 6.3 អ៊ីង ដែលធំជាង Galaxy Note 2 ដែលមានទំហំត្រឹមតែ 5.5 អ៊ីង ហើយរបាយការណ៍បានបញ្ជាក់ទៀតថា Galaxy Note 3 ប្រើប្រាស់នូវ Processor ជំនាន់ថ្មី Eight-core Exynos Octa នៅក្នុងចុងឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា Note 2 ប្រើប្រាស់ Quad-core Exynos chip ដែលមិនមានសក្កានុពលគ្រប់គ្រាន់ ប៉ុន្តែសម្រាប់ Processor ថ្មី មានសក្កានុពលដ៏អស្ចារ្យ ហើយមានអេក្រង់ធំ រួមទាំងថាមពលថ្មដ៏ខ្លាំងខ្លាទៀតផង៕
មតិយោបល់