ព័ត៌មានជាតិ

រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​

សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​សាសនា​បួងសួង​សុំ​សេចក្តីសុខ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​ដង្ហែរ​ព្រះ​សព ព្រះមហាវិរៈក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ​ព្រះ​បរម​រតន​កោដ្ឋ នា​ថ្ងៃ​ទី​១ និង​ថ្វាយ ព្រះ​ភ្លើង​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាងមុខនេះ​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ ២០១៣ នៅ​រមណីយដ្ឋាន​វត្តភ្នំ ជាពិសេស​នៅ​បូជនីយដ្ឋាន​ដូនពេញ​ដែល​ជា​ស្ថាបនិក​រាជធានី​ភ្នំពេញ​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី រៀបចំ​ពិធី​ដង្ហែរ​ព្រះ​បរម​សព ព្រះ​បរម​រតនៈ​កោដ្ឋ​ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​ប្រកបដោយ​កិត្តិយស​តាម​ប្រពៃណី វប្បធម៌​ជាតិ​។ ពិធីបុណ្យ​បួងសួង​នេះ​ប្រព្រឹត្តទៅ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ ជុំ សា​មីន ប្រធាន​សមាគម​នារី​ដើម្បី​សន្តិភាព និង​អភិ​វឌ្ឃន៏​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រីរាជការ​ក្រោម ឧិវាទ​សាលា​រាជធានី​ភ្នំពេញ​ជាច្រើន​ផងដែរ​។​

​គួ​បញ្ជាក់ដែរថា ព្រះរាជ​ពិធី​ដង្ហែរ​ព្រះ​បរមសព​នឹង​ធ្វើឡើង​នា​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ដោយ​ដង្ហែរ​តាម​វិថី ព្រះស៊ីសុវត្ថិ ផ្លូវ​បក្សី​ចាំ​ក្រុង ជុំវិញ​វត្ត​ភ្នំ និង​តាម​មហាវិថី​ព្រះ​នរោត្តម មក​ដល់​វិមានឯករាជ្យ​បត់​តាមផ្លូវ​ព្រះសីហនុ ឡើង​ទៅ​ផ្លូវ​សុធារស និង​ឆ្ពោះទៅ​វាល​ព្រះមេរុ​ដែល​ព្រះ​បរម​រតនៈ​កោដ្ឋ​នឹង​ត្រូវ​តំកល់​នៅ​ទី​នោះ​រហូត ដល់​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ ២០១៣ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតនៈ​កោដ្ឋ​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ សាលា​រាជធានី​ភ្នំពេញ​មាន​ភារកិច្ច មមាញឹក​ក្នុង​ការចូលរួម​រៀបចំ​ព្រះរាជ​ពិធី​ខាងលើ​នេះ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​វិសេសវិសាល និង​ឧត្តុង្គឧត្តម​ដោយបាន​ចាត់វិធានការ​ជា​បណ្តើរៗ​មកហើយ ដើម្បី​ធានា​ឲ្យ​ការប្រារព្វ​ពិធី​បុណ្យ​ឲ្យ​ប្រព្រឹត្តទៅ​ដោយរ​លួ​នតា​មការ គ្រោងទុក ក្នុងនោះ​មាន​ការពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ បរិស្ថាន និង​សោភ័ណភាព​ក្នុង រាជធានី​ភ្នំពេញ រួម​ទាំង​ការ​កាត់​ខ្សែភ្លើង ខ្សែ​ទូរ​សព្ទ័ ខ្សែកាប​ល្ល៏​ដែលត​កាត់​ទទឹង​ផ្លូវ ក៏ដូចជា​ការកាប់​លះ​មែកឈើ មិន​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ការ​ដង្ហែរ​ព្រះ​បរមសព​៕

រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​
រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​​រៀ​ប​ចំ​​ពិ​ធី​​បួ​ង​សួ​ង​​សុំ​​សេ​ច​ក្តី​សុ​ខ​​ក្នុ​ង​​ព្រះ​​រា​​ជ​​​ពិ​ធី​ ​បុ​ណ្យ​​ដ​ង្ហែ​រ​​ព្រះ​​ប​រ​ម​​រ​ត​នៈ​​កោ​ដ្ឋ​​

​ប្រភព​៖phnompenh​

មតិយោបល់