រតនគិរីៈ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអភិបាលស្រុកលំផាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៧៦ អា ចាប់ពីចំណុចឃុំតាអង ស្រុកកូនមុំ ដល់ព្រំប្រទល់ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី។
ផ្លូវមួយខ្សែនេះបច្ចុប្បន្នបានសាងសង់រួចរាល់ជាស្ថាពរ១០០ភាគរយហើយ និងបានបម្រើផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូន ដោះដូរទំនិញ និងការទំនាក់ទំនង រវាងខេត្តទាំងពីរ និងជាសរសៃឈាមសេដ្ឋកិច្ចភ្ជាប់ទំនាក់ទំនងបណ្តាខេត្តភូមិភាគឥសាន្តទាំងមូល៕
មតិយោបល់