ព័ត៌មានជាតិ

ស្ត្រី​​វ័​យ​ ​២​២​ ​ឆ្នាំ​​​ផ្ត​ល់​កំ​ណើ​ត​​ឲ្យ​​កូ​ន​រួ​ច​​ក្លា​យ​ជា​យា​​​យ​ចា​ស់​​

​ស្ត្រី​ជនជាតិ​ចិន ដែល​មាន​ត្រ​កូន Hu វ័យ ២២ ឆ្នាំ បាន​ធ្វើឲ្យ​មាន​ការភ្ងាក់ផ្អើល​យ៉ាងខ្លាំង ហើយក៏​ជា​រឿង​អាថ៌កំបាំង មួយ​ដែរ បន្ទាប់ពី​ស្ត្រី​រូប​នេះ​ផ្តល់​កំណើត​ឲ្យ​កូន ដោយ​ស្បែក​របស់​គាត់​បាន យារ​ធ្លាក់ ដូច​មនុស្ស វ័យ ៨០ ឆ្នាំ​។​

​នាង​បាន​និយាយថា បន្ទាប់​ពី​ផ្តល់កំណើត​កូន នាង​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​ថា ស្បែក​របស់​នាង​មិន​តឹង​ណែន ដូច​មុន​ទេ​។​
​ស្ត្រី​នេះ​កើត​នៅ​ឆ្នាំ ១៩៨៥ នៅពេល​ដែល​កើត​កូន​នាង​មិន​បាន​គិត​ដល់​ស្ថានភាព​ថា​វា​ទៅ​ជា​យ៉ាងនេះ​ដែរ​។ ប៉ុន្តែ ៦ ខែ ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ដែល​ជា​រោគ​ដែល​នាង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​។​

​វា​ជា​រឿង​អាក្រក់​សម្រាប់​នារី​វ័យ ២២ ឆ្នាំនេះ នាង​តែងតែ​ខ្លាច​ខ្លួនឯង​នៅពេល​ដែល​នៅ​មុខ​នឹង​កញ្ជក់ ហើយ​នាង​តែងតែ​ប៉ុនប៉ង​ធ្វើ​អត្ថ​ឃាត​ទៀតផង​។​
​វា​ជា​រឿង​ដំបូង​ហើយ ក្នុងចំនោម​ប្រភេទ រឿង ១២ ពី​បញ្ហា​ស្បែក​នេះ ដែល​បង្ហាញ​ទូទាំង​ពិភពលោក ហើយ​ការព្យាបាល​នោះ​ហាក់ដូចជា​នៅ​ឆ្ងាយ​ណាស់​សម្រាប់​ករណី​នេះ​៕​

ស្ត្រី​​វ័​យ​ ​២​២​ ​ឆ្នាំ​​​ផ្ត​ល់​កំ​ណើ​ត​​ឲ្យ​​កូ​ន​រួ​ច​​ក្លា​យ​ជា​យា​​​យ​ចា​ស់​​
ស្ត្រី​​វ័​យ​ ​២​២​ ​ឆ្នាំ​​​ផ្ត​ល់​កំ​ណើ​ត​​ឲ្យ​​កូ​ន​រួ​ច​​ក្លា​យ​ជា​យា​​​យ​ចា​ស់​​

មតិយោបល់