កីឡាករRoger Federer បានបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនជូនកីឡាករ Jo-Wilfried Tsongaកាលពីថ្ងៃទី ពុធ ម្សិលមិញ ដើម្បីកក់កៅអី Australian Open ក្នុងវគ្គ ៨ នាក់ចុងក្រោយ ដោយឡើងទៅជួបកីឡាករជើងខ្លាំងសញ្ញាតិស្កុតឡេន Andy Murray។
Roger Federer នេះគឺជាលើកទី ៤ហើយដែលទទួលបានជ័យជម្នះនៅ លើទីលាន Melbourne Park ដោយតស៊ូត្រដាបត្រដួសកន្លងមក ជាពិសេសនោះគឺជួបជាមួយនឹងកីឡាករបារាំងJo-Wilfried Tsong ។
ក្នុងការជួបជាមួយនឹងកីឡាករបារាំង Jo-Wilfried Tsong កីឡាករសញ្ញាតិស្វីស Roger Federer បានប្រើពេលវេលាប្រកួតរហូតដល់ទៅ ៣ ម៉ោង និង ៣៤ នាទី ពោលគឺពិន្ទុ 3-2 គ្រាប់បាល់ 7-6 (7-4) 4-6 7-6 (7-4) 3-6 និង6-3 ។ឥឡូវនឹងត្រូវទៅជួប Andy Murray នៅរាត្រីថ្ងៃ សុក្រ។
កីឡាករស្វីស Roger Federerឥឡូវតែងតែឆ្លងផុត វគ្គ ១៦ នាក់ចុងក្រោយ នៅ Australian Open នេះរាល់ឆ្នាំ គឺចាប់រាប់ពីឆ្នាំ ២០០៤ មក។
តើការជួបមុខរវាងជើងខ្លាំង សញ្ជាតិស្វីស និង ម្ចាស់មេដាយLondon Olympics 2012 ទទួលជាអ្នកឈ្នះឈានចូលវគ្គ បន្ត?៕
មតិយោបល់