យ៉ាងហោចណាស់មានមនុស្ស ១នាក់បានស្លាប់ និង ៣៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងឧបទ្ទវហេតុផ្ទុះធុងហ្គាសមួយខ នារសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ ២០១៣នេះ ក្នុងតំបន់ភាគខាងលិចនៃប្រទេសប៉ាគីស្ថាន។
ធុងហ្គាសដែលផ្ទុះនោះ មានផ្ទុះចេញពីភោជនីយដ្ឋានមួយ។ បើយោងតាមសម្ដីរបស់ប៉ូលិសប្រចាំតំបន់បានឲ្យដឹងថា ធុងហ្គាសបានផ្ទុះឡើងខណៈពេលដែលមានមនុស្សជាច្រើនកំពុងតែទទួលទានអាហារពេលថ្ងៃ។
ក្រុមភ្នាក់ងារជួយសង្គ្រោះ និងប៉ូលិសបានចូលទៅកាន់កន្លែងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសទៅកាន់មន្ទ្រីពេទ្យ។ នៅក្នុងនោះមានអ្នករងរបួស ១៩នាក់ បានទទួលការព្យាបាលភ្លាមៗ ចំណែក ១៨នាក់ផ្សេងទៀត ត្រូវបានបញ្ជួនទៅមន្ទ្រីពេទ្យ។
ក្រុមជួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ បានរងរបួសធ្ងន់ ដែលត្រូវការ ការជួយសង្គ្រោះ និងមើលថែដោយយកចិត្តទុកដាក់ ព្រោះថាអ្នកទាំងនោះអាចនឹងស្លាប់ដោយសារក៏ថាបាន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ កន្លងទៅក៏មានហេតុការដូចគ្នានេះ បានកើតឡើងនៅក្នុងមន្ទីរពេទ្យធ្មេញមួយកន្លែង នៅភាគខាងត្បូងនៃទីក្រុងការ៉ាឈី នៃប្រទេសប៉ាគីស្ថាន ដែលបណ្ដាលឲ្យមនុស្ស១ម្នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស៕
ព័ត៌មានជាតិ
មតិយោបល់