ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង Choo Ja Hyun បង្ហាញ​គ្រឿងក្នុង ខណៈ​ចូលរួម​ព្រឹត្តិការណ៍​នៅ​ខេត្ត​ហ៊ូ​ណាន​

​ចិន​៖ បង្ហាញ​មុខ​ក្នុង​ព្រឹត្តិការណ៍ នៅ​ខេត្ត​ហ៊ូ​ណាន តារា​សម្តែង​កូរ៉េខាងត្បូង​នាង Choo Ja Hyun បាន​អង្គុយ​នៅលើ​កៅ​ជ័រ​មួយ ដោយ​សកម្មភាព​អង្គុយ​របស់​នាង​ឆ្គង ក៏​លេច​គ្រឿងក្នុង នា​ព្រឹត្តិការណ៍​នោះ​តែម្តង​ទៅ ។​

​ទំព័រ Sina របស់​ចិន​កាលពី​ថ្ងៃ​ទី ៧ ខែ មថុ​នា នេះ​បាន​ចុះផ្សាយ​ថា រូបភាព​របស់​នាង Choo Ja Hyun ក្នុង​ព្រឹត្តិការណ៍ នៅ​ខេត្ត ហ៊ូ​ណាន ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយ​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត ដោយ​ក្នុង​នោះ នាង​ស្លៀកពាក់​ឈុត​ពណ៌​ស​សាមញ្ញ ។ តែ​ទោះជា​យ៉ាងណា​ដោយសារតែ​អ្នករៀបចំ មានលទ្ធភាព​ទទួល​ត្រឹក​កៅអី ជ័រ តូច​មួយ ក្នុងនាម​ជា​ទស្សនិកជន បាន​ធ្វើឲ្យ​នាង​ជួប​បញ្ហា ដោយ​រូប​ភាពអាម៉ាស ជាប់​នឹង​កាណុង​កាម៉េរ៉ា​អ្នកសារព័ត៌មាន ។​

​ជាមួយនឹង​បទ​សំភាស​ភ្លាមៗ ទាក់ទង​នឹង ការ​លេច​ខោ​ទ្រនាប់​នេះ បាន​ធ្វើឲ្យ​នាង Choo Ja Hyun ភ្ញាក់ផ្អើល ។ ដោយឡែក​អ្នក​ដែល​គាំទ្រ​តារា​ស្រី​រូបនេះ លើ​បណ្តាញ​អន​ឡាញ បាន​និយាយថា “​អ្នក​រៀបចំ​កម្មវិធី​មិនគួរណា​យក​កៅអី​ជ័រ​ទាប​មក​ទទួល​ភ្ញៀវ​នោះទេ គួរតែ យក​កៅអី​ខ្ពស់​ជាង​នេះ ” ។​នាង Choo Ja Hyun គឹជា​តារា​សម្តែង​កូរ៉េ​ដែល​ទទួលបាន​ប្រជាប្រិយភាព​បំផុត នៅ ចិន ៕​
https://i1272.photobucket.com/albums/y389/domneng/3D/dd_zps86dfe935.png

មតិយោបល់