ព័ត៌មានជាតិ

ចិន​សុំឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ ក្រោយ​ពេល​ដែល​កូរ៉េ​ខាង​ជើង​ប្រកាស​ក្ដែងៗ​ ថា​នឹង​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់​

ក្រោយពី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េខាងជើង បានប្រកាស​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែ​រ អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិចិន បាន​អំពាវនាវ​សុំ​ឲ្យ​គ្រប់​ភាគី និង​ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងអស់ រក្សា​នូវ​ភាពស្ងប់ស្ងាត់​។​
​លោក Hong Lei អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិចិន បាន សង្ឃឹមថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​រក្សា​នូវ​ភាពស្ងប់ស្ងាត់ បន្ត​ការ​ប្រុង ប្រយ័ត្ន ក៏ដូចជា​រក្សា​កុំឲ្យ​មាន​សកម្មភាព​ណាមួយ ដែល​អាច​បង្ក​ឲ្យ​ស្ថានភាព​ក្នុងប្រទេស កាន់តែ​ធ្ងន់ធ្ងរ​ថែម ទៀត​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំងៗ​ពី​បណ្ដាល​ប្រទេស​ជាច្រើន ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មករា ប្រទេស​កូរ៉េខាងជើង បាន​និយាយថា ការបាញ់ បង្ហោះ​គ្រាប់​មី​ស៊ី​ល ថែម​ទៀត រួម​ទាំង​ការចាប់ផ្តើម សាកល្បង​នុយក្លេអ៊ែរ​កម្រិត​ខ្ពស់ គឺ​ចង់​សំដៅលើ​សត្រូវ​ដ៏​មុត​ស្រួច របស់ខ្លួន គឺ​សហរដ្ឋ​រដ្ឋ អាមេរិក​ផ្ទាល់​តែម្តង​៕

kkkkkk

មតិយោបល់