ព័ត៌មានជាតិ

Albert​ ​Einstein​ ​អ្ន​ក​​ប្រា​ជ្ញ​ល្បី​​រូ​ប​​វិ​ទ្យា​សត​​​វ​ត្ស​​​ទី​​​ ​២០​

Albert Einstein ជា​អ្នកប្រាជ្ញ​រូបវិទ្យា​ដ៏​ល្បី​ម្នាក់​ក្នុង​សតវត្ស​ទី ២០ ។​គាត់​ជា​ជនជាតិ អា​មេ​រិច​ដែល ទទួលបាន​ពាន់រង្វាន់ ណូបែល​រូបវិទ្យា ក្នុង​ឆ្នាំ ១៩២៩ ។ គាត់​បាន​បង្ហាញ​ទស្សនៈ​មួយចំនួន​ថា​

គាត់​គ្មាន​សមត្ថភាព​ពិសេស​អ្វី​នោះ​ទេ គាត់​គ្រាន់តែ ចូលចិត្ត ស្រាវជ្រាវ​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ឲ្យ បាន​យល់​ច្បាស់ ដល់​ឬ​ស គល់ តែ ប៉ុណ្ណោះ​។​
​ចំពោះ​គាត់​របស់​ដែល​គេ​គិតថា​មាន​តំលៃ ដូចជា ប្រាក់កាស ទ្រព្យ សម្ប្តត្តិ គាត់​គិតថា​ជា​របស់​ធម្មតា​អ្វី​ដែល​មាន​តំលៃ​ជាង​នោះ​គឺ​ចំនេះដឹង ដែល​មាន​លិទ្ធ​ភាព​អាច​បង្កើត​របស់​ទាំងនោះ​បាន​។​

តាំងពី​នៅ​តូច Albert Einstein បាន​បញ្ចេញ​នូវ​ភាពខុសប្លែក​ពី​ក្មេង​ដ៏​ទៃ​រួចទៅហើយ​។ រហូតដល់​អាយុ​៣​ឆ្នាំ Albert Einstein នៅ​មិនទាន់​អាច​និយាយ​បាន​ទៀត​។ គេ​មិន​យំ មិន​និយាយស្តី​អ្វី​ទាំងអស់ មានពេលខ្លះ​អង្គុយ​តែម្នាក់ឯង​សំលឹង​របស់របរ​ក្នុង​ផ្ទះ​យ៉ាង​ចិត្ត​ផ្ចង់​។ ឪពុកមា្ត​យរបស់​Albert Einstein មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ខួរក្បាល​របស់​កូន​ខ្លួន​។ ទោះ​ជា​គ្រួសារ​មិនសូវ​មាន​ទ្រព្យ​សម្ប្តត្តិ​យ៉ាងណា​ក៏​ដោយ​គាត់​បាន​ព្យាយាម​រក​ប្រាក់​ដើម្បី​ជួល​គេ​ឲ្យមក​មើលថែ​Albert Einstein នឹង​បង្រៀន​ឲ្យគេ​ឆាប់​ចេះ​និយាយ​ផង​។ ក្នុង​រយៈពេល​មួយ​យ៉ាងយូរ អ្នក​មើល​ថែ Albert Einstein អស់​សមត្ថភាព ក្នុង​ការបង្រៀន Albert Einstein មាន​ពេល​ខ្លះ​ក៏​លូច​ជេរ Albert Einstein ថា ” អា​ក្មេង​ល្ងង់​”​។​

Albert​ ​Einstein​ ​អ្ន​ក​​ប្រា​ជ្ញ​ល្បី​​រូ​ប​​វិ​ទ្យា​សត​​​វ​ត្ស​​​ទី​​​ ​២០​
Albert​ ​Einstein​ ​អ្ន​ក​​ប្រា​ជ្ញ​ល្បី​​រូ​ប​​វិ​ទ្យា​សត​​​វ​ត្ស​​​ទី​​​ ​២០​

ក្រោយមក​មិន​យូរ​ប៉ុន្តែ​មាន​រឿង​ចំលែក​បាន​កើតឡើង​ចំពោះ Albert Einstein ធ្វើឲ្យ​អ្នក​ដទៃ​កែប្រែ​ការគិត​ចំពោះ​គាត់​។ កុមារ Albert Einstein មិន​ដែល​ចូលចិត្ត​លេង​របស់របរ ក្មេង​លេង ឬ កុ​ក្តា​នោះទេ​។ ប៉ុន្តែ​មាន​ថ្ងៃមួយ​ឪពុក​គាត់​សង្កេត ឃើញ Albert Einstein មាន​ការចាប់អារម្មណ៍​នឹង​របស់​មួយ​នោះ​គឺ​ត្រីវិស័យ ។ ឪពុក​ឃើញ​ដូច​នោះ​ក៏​បាន​ប្រគល់​ត្រីវិស័យ​នោះ​ឲ្យទៅ​កូន​តែ​ម្តង​។​

Albert Einstein មាន​ការង្ងង់ឆ្ងល់​យ៉ាង​ខ្លាំង​អំពី ម្ជុល​ក្នុង​ត្រីវិស័យ ទោះបីជា​គេ​ប្រឹង​បែ​រទណា​ក៏​ម្ជុល​នៅតែ​ចង្អុល​ទិស​ខាងជើង​រហូត​។ គាត់​សំលឹងមើល​មុខ​ឪពុក​សង្ឃឹមថា គាត់​នឹង​បកស្រាយ​ប្រាប់​តែ ឪពុក​គាត់​បាន​ត្រឹមតែ​ញញឹម នឹង ដើរចេញ​ទៅ​។ ពេលនោះ Albert Einstein បាន​ព្យាយាម​គិត​អំពី​ត្រីវិស័យ​យ៉ាង​យកចិត្ត ទុកដាក់ មិន​ចេញ​ទៅ​ដើរលេង​អ្វី​ទាំងអស់​។ គាត់​ក៏​មិន​សួរនាំ​ន​ណារ​ទៀត គិតតែ​ខំប្រឹង​មើល​ដោយ​ខ្លួន​ឯង​រហូត​បាន​យល់​។​

ពេល​នោះ​ដែរ​ពុក​របស់​គាត់​មាន​ការសប្បាយ​រីករាយ​យ៉ាងខ្លាំង បាន​និយាយ​ជាមួយ​ម្តាយ Albert Einstein ថា កូន​របស់​យើង​មិនមែន​ជា​មនុស្ស​ល្ងង់​នោះទេ វា​គ្រាន់តែ​មិន​ចង់​និយាយ​នូវ​ពាក្យ​ដែល​គ្មាន​ប្រយោជន៍ វា​ប្រឹង​សិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង មាន​លក្ខណៈ​ជា​អ្នកវិទ្យាសាស្ត្រ ហើយ​មាន​ភាពស្ងប់ស្ងាត់​ប្រមូល​អារម្មណ៍​គិត​ទៀតផង​។​

កាលពី​នៅ​កុមារ​គ្មាន​នរណា​ម្នាក់​គិតថា Albert Einstein និង​ក្លាយជា​អ្នកប្រាជ្ញ​រូបវិទ្យា​នោះទេ​។ តែ​ដោយសារ​ទំលាប់​ពិចារណា​យ៉ាង​ផ្ចិតផ្ចង់​អំពី​បញ្ហា​ណាមួយ​ដែល​គាត់​ចូល​ដោយ មិន​ផ្លាស់ប្តូរ​បាន​ធ្វើឲ្យ​គាត់​បង្កើត​បាន​ស្នាដៃ​ជាច្រើន​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​។ ជាពិសេស​ការចេះ​ងឿងឆ្ងល់​ជា​ប្រភព​នៃ​ចំនេះដឹង ត្រូវ​ព្យាយាម​ស្វែងរក​ចម្លើយ​នៃ​សំនួរ​ដែល​កើតមាន​ក្នុង​ខួរក្បាល​របស់​យើង នេះ​ជា​សំដី​របស់ Albert Einstein៕

រៀន​ត្រូវ​ចេះ​បែក​ចែក​ពេលវេលា​សំរាប់​ពិចារណា​ពី​អ្វី​ដែល​បាន​រៀន​។​

​ប្រែ​សម្រួល​អត្ថបទ​ដោយ​៖​លោក ម៉ៅ សុ​ខេន​

មតិយោបល់