ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការ សម្រេចឃុំខ្លួន ក្រឡាបញ្ជីមួយរូប ក្រោយ ACU ចាត់វិធានការច្បាប់

ភ្នំពេញ៖ ក្រោយពីអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ដើម្បីសាកសួរអស់ជាច្រើនម៉ោង និងបញ្ជូនខ្លួន មកតុលាការ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ។

គឺវាសនារបស់លោក វ៉ាត វិសិដ្ឋ ហាក់មិនខុសពីមនុស្សដទៃទៀត ដែលអង្គភាពប្រឆាំង អំពើពុករលួយ បានឃាត់ខ្លួនក្នុងសំណុំរឿង ពុករលួយនោះទេ ពោលគឺលោកត្រូវបាន តុលាការសម្រេច បញ្ជូនខ្លួន ទៅឃុំជាបណ្តោះអាសន្ន នៅមន្ទីរឃុំឃាំងដើម្បីរង់ចាំ ចំណាត់ការបន្ត របស់តុលាការ។

យោងតាមប្រភពពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង ក្រុងភ្នំពេញ និងជាតំណាងអយ្យការ កាន់សំណុំរឿងផ្ទាល់ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ក្រោយពីសួរចម្លើយ និងពិភាក្សាដេញដោល ចំពោះមុខរួច ចៅក្រមសើបសួរ រស់ ពិសិដ្ឋ បានសម្រេចឃុំខ្លួន បណ្តោះអាសន្នជនត្រូវចោទឈ្មោះ វ៉ាត វិសិដ្ឋ ពីបទ វិតិក្រម និងបទ រំលោភអំណាច តាមបញ្ញត្តិមាត្រា ៥៩២ មាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ និងមាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ”។

សូមបញ្ជាក់ថាលោក វ៉ាត ពិសិដ្ឋ ជាក្រឡាបញ្ជីតុលាការ កំពូលនៃ ព្រះរាជណាចក្រកម្ពុជា (ជាស្ថាប័ន ផ្តល់យុត្តិធម៌ ថ្នាក់កំពូលបំផុតរបស់កម្ពុជា) ត្រូវគេដឹងថាលោកទើបនឹងផ្លាស់ពី ខេត្តប៉ៃលិន មកកាន់ការនៅតុលាការកំពូល ហើយត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយ (ACU) ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

គួររំលឹកថា កណ្តាប់ដៃដែក ពង្រឹកច្បាប់របស់អង្គភាព ប្រឆាំងអំពើពុករលួយ នៅគ្រាចុងក្រោយនេះ ត្រូវបាន គេកត់សម្គាល់ឃើញថា បានប្រើប្រាស់ យ៉ាងសកម្ម និងមានប្រសិទ្ធភាព បំផុតចំពោះ មន្ត្រីពុករលួយ ដែលនៅក្នុង នោះរួមមាន៖ មន្ត្រីគណៈមាធិការជាតិរៀបចំការ បោះឆ្នោត មន្ត្រីអង្គការក្រៅរដ្ឋភិបាល មន្ត្រីបក្សប្រឆាំង មេធាវី ឯកអគ្គរាជទូត និងមន្ត្រីមួយ ចំនួនថែមទៀតផងដែរ។ សកម្មភាពភាពទាំងស់នេះ ត្រូវបានមនុស្សភាពច្រើន អបអរសាទរ និងមនុស្សមួយចំនួនទៀត ហាក់មិនសូវសប្បាយចិត្តនៅឡើយទេ គឺដោយសារតែពួកគេយល់ថា នៅមានមន្ត្រី ដែលប្រព្រឹត្តអំពើពុករលួយ មិនតិចទេដែលអង្គភាពប្រឆាំង អំពើពករលួយនៅមិនទាន់រកឃើញ បើទោះជាមានបណ្តឹង ពីបុគ្គលិក ក្រោមឱវាទសុំឲ្យជួយអន្តរាគមន៍ និងធ្វើការស៊ើបអង្កេតក៏ដោយចុះ៕

photo_2016-08-07_19-00-52photo_2016-08-07_19-00-58photo_2016-08-07_19-01-02

មតិយោបល់