ដោយមាននូវទំនុកចិត្តខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន លោក Kim Dotcom ស្ថាបនិក Mega Upload បានប្រកាសនៅលើបណ្ដាញ Twitter ថា នឹងជួនរង្វាន់ទឹកប្រាក់ចំនួន ១ម៉ឺនអឺរ៉ូ ដល់ជនណាដែលមានសមត្ថភាព Hack ប្រភពគេហទំព័រថ្មីរបស់លោក។
កាលពីសប្ដាហ៍មុន លោក Dotcom បាននិយាយថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឮថា មាន Hacker អាចវាយលុក គេហទំព័រ Mega ថ្មីដែលលោកទើបតែដំណើរការបានរយៈពេល ១សប្ដាហ៍។ លោក បាននិយាយនៅលើប្លក់របស់ Mega ថា លើកមានភាពជឿជាក់លើប្រភពសុវត្ថិភាព និងក្រុមការងាររបស់លោក ដូច្នេះគ្មាននរណាដែលចូលលួចទិន្នន័យ និងផ្លាស់ប្ដូរលេខសង្ងាត់របស់អ្នកប្រើ Mega ថ្មីនេះឡើយ។
យោងតាមសម្ដីរបស់ Kim Dotcom បានឲ្យដឹងថា មានឯកសារជាង ៥០លានហើយដែលបានរក្សាទុក ព្រមទាំងមានអតិថិជនជាង ១លាននាក់បានចុះឈ្មោះ ក្រោយពេលដែលដាក់ឲ្យប្រើជាសាធារណៈបាន ១ថ្ងៃ៕
មតិយោបល់