កាលពីរាត្រីយប់មិញ ដែលត្រូវនឹងថ្ងៃអាទិត្យទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ នោះ ត្រូវនឹងម៉ោង ១១ យប់ដែលជាម៉ោងក្នុងប្រទេសកម្ពុជា និងម៉ោង ១៦:០០ ដែលជាម៉ោងនៅអង់គ្លេសនោះ ក្រុមបាល់ទាត់មេឃខៀវ Man City បានជំនួបជើងជាមួយនឹងហង្សក្រហម Liverpoolដែលធ្វើឡើងលើទីលាន Etihad Stadium។
ការបើកឆាកប្រកួតនេះ ក្រុមហង្សក្រហមមានឱកាសជាចច្រើនសារ ដែលជាសុទ្ធ តែជាគ្រាប់បាល់នាំជូនក្លិបតែកីឡាករ Suarez មិនអាចបង្ហាញថ្វីជើងរកគ្រាប់បាល់ជូនក្លិបឡើយ ដោយមានលទ្ធភាពត្រឹមតែ បាញ់ចាប និងក្បែររបារទីតែប៉ុណ្ណោះ។រហូតដល់នាទីទី ២៣ មេឃខៀវបានវាយបកវិញ ដែលអាចរកពិន្ទុគ្រាប់បាល់ដោយកីឡាករ Dzeko ជាបាល់ដែលស៊ុតចេញដោយកីឡាករ James Milner ហើយក៏ជាកំហុសដ៏ធ្ងន់របស់ខ្សែការពារហង្សក្រហមផងដែរ។
ហង្សក្រហមក៏មានឱកាសជាច្រើនក្នុងការស៊ុតបាល់បំប៉ោងសំណាញ់មេឃខៀវនោះ។នៅនាទីទី ២៩ដែលឱកាសដ៏ល្អបំផុតនោះសម្រាប់កីឡាករSturridgeជាអ្នករកគ្រាប់បាល់ជូនក្រុមទៅវិញ មិនមែនជា Suarez ដែលការស៊ុតបាល់ចេញចម្ងាយ ២០ ម៉ែត្រនោះ ជាមួយនឹងទំហឹងជើងឆ្វេងពេញ ទោះបីអ្នកចាំទី ដឹងខ្យល់បាល់តែមិនអាចតាមទាន់នៃល្បឿនបាល់បានឡើយ។ចប់តង់ទី ១ លទ្ធផលត្រឹមតែ ស្មើរតែប៉ុណ្ណោះ។
ការបើកឆាកប្រកួតនៅតង់ទី ២ បានធ្វើឡើងលើទីលានដដែល ជាមួយនឹងអ្នកគាំទ្ររាប់ម៉ឺននាក់ បានធ្វើឲ្យទីលានមួយនេះប្រកបទៅដោយភាពអឹកធឹក ។ហង្សក្រហមនៅតង់ទី ២ នេះស្ថានភាពនៃការគ្រប់គ្រងបាល់ដូចជាល្អណាស់ ដោយអាចគ្រប់គ្រងបាល់បានច្រើនជាង មេឃខៀវ ។ចំណែកការវាយបកកាន់តែសម្រុកឡើងៗ តែខ្សែប្រយុទ្ធរបស់ហង្សក្រហមមិនអាចធ្វើអីកើតឡើយ រហូតដល់នាទី ៧៣ កីឡាករខ្លាចាស់Gerrardដែលជាប្រធានក្រុមនៃក្លិបមួយនេះបានស៊ុតពីចម្ងាយ ធ្វើឲ្យហង្សក្រហមនាំមុខវិញដោយគ្រាប់បាល់ 2-1 ដែលធ្វើឲ្យអ្នកគាំទ្រអង្គុយមិនជាប់នឹងកៅអីឡើយ។
អ្វីដែលគួរឲ្យសោកស្តាយនោះគឺនៅនាទី ទី ៧៨ អ្នកចាំទីរបស់ហង្សក្រហម Jose Reinaបានសម្រេចចិត្តខុស ក្នុងការចេញចាប់បាល់ដែលធ្វើឲ្យមេឃខៀវតាមស្មើដែលជាការរកគ្រាប់បាល់ដោយកីឡាករ Aguero។
ចប់តង់ទី ២ ត្រឹមតែស្មើរប៉ុណ្ណោះសម្រាប់មេឃខៀវ និងហង្សក្រហម។
គួរបញ្ជាក់ផងដែរថា Man City មាន ៥៣ ពិន្ទុ ក្នុងចំណោម ២៥ ប្រកួត ឈរលើលំដាប់ថ្នាក់ទី ២ដដែលនៃតារារាង Premier League និង Man Utd ឈរលើលំដាប់តារាងទី ១ មានពិន្ទុ ៦២ ដែលធ្វើឲ្យ Roberto Mancini ពិបាកនឹងតាមទាន់ណាស់។រីឯហង្សក្រហម មាន ៣៦ ពិន្ទុ ឈរលើតារាង ទី ៧ ក្នុងចំណោម ២៥ ប្រកួត៕
មតិយោបល់