ទ្វីបអាហ្រ្វិកៈ តាមទីតាំងភូសាស្ត្រអាមេរិក នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,៧ រ៉ិចទ័រ បានវាយប្រហារនៅភាគខាងត្បូងតំបន់បឹង Tanganyika របស់ទ្វីបអាហ្រ្វិក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel New Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីនេះ បានចាប់ផ្ដើមវាយប្រហារដំបូងកម្រិត ៦,១ រ៉ិចទ័រ ក្នុងតំបន់ឧទ្យានជាតិ ភាគខាងជើងប្រទេសសំប៊ី ជិតទៅនឹងបឹង Tanganyika ។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ២ និង៣២ នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដោយឆ្លងកាត់ នៅទូទាំងបឹងនៅក្នុងប្រទេសតង់ហ្សានី និងទៅកាន់ភាគខាងជើងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ៕
មតិយោបល់