ព័ត៌មានជាតិ

កា​រ​រ​ស់​នៅ​ ​និ​ង​​​ទំ​នៀ​ម​​​ទំ​លា​ប់​​ខ្មែ​រ​ស​ម័​យ​​​អា​ណា​ច​ក្រ​​ភ្នំ​

​ឯកសារ​ចិន​ជាច្រើន​បាន​បញ្ជាក់ថា មនុស្ស​នៅ​សម័យ​អាណាចក្រ​ភ្នំ​មាន​សម្បុរ​ខ្មៅ សក់រួញអង្គាដី​រូប​ច្រើន​មិន​សូវ​បាន​។ ពត៌មាន​ប៉ុណ្ណោះ​អាច​ប្រាប់​យើង​ពី​លក្ខណៈ​នរវិទ្យា​របស់​ជ​ន​ជាតិខ្មែរ​-​មន​ជា​ទូទៅ និង​ជា​ពិសេស របស់​ជនជាតិ​ខ្មែរ​យើង​នេះ​ផងដែរ​។ ដែល​ចិន​និយាយថា​មាន​សម្បុរ​ខ្មៅ ក្តី រូប​ច្រើន​មិនសូវ​បាន បើ​និយាយ​ប្រៀបធៀប​ទៅនឹង​លក្ខណៈ​ជនជាតិ​ចិន​។ ប៉ុន្តែ​ដោយ​កង្វះ​ឯកសារ​ជា​ភាសា​ខ្មែរ​នៅ​សម័យ​នោះ ទើប​អក្នសិក្សា​ស្រាវ ជ្រាវ​បាន​បញ្ចេញ​ទស្សនៈ​ប្លែកៗ ចំពោះ​ម្ចាស​ដើម​នៃ​អាណាចក្រ​ភ្នំ អក្ន​ខ្លះ​យល់​ថារ​ដ្ឋ​នេះ​ជា​រដ្ឋ​ឥណ្ឌា អក្ន​ច​ខ្លះ​ទៀត​យល់​ថា​ជា​រដ្ឋ​មន ឫ ខ្មែរ​-​មន និង​អក្ន​ខ្លះ​យល់​ថា​ជា​ម៉ា់​ឡា​យ៉ូ​ទៅវិញ​។ តែ​តាម​ការពិត​ជាតិ​សាសន៍​ទាំងនេះ សុទ្ធសឹងតែ​បាន​រស់នៅ​ក្នុង​អាណាចក្រ​ភ្នំ​ជាមួយ​គ្នា​ទាំងអស់ ហើយ​មាន​អក្ន​ខ្លះ​ជា​អក្ន​កាន់​អំណាច​គ្រប់គ្រង​គេ​(​ខ្មែរ និង​ឥណ្ឌា​ខ្លះ​) ឯ​អក្ន​ឯទៀត​ត្រូវ​បាន​គេ​គ្រប់គ្រង​វិញ​(​មន ម៉ាឡាយូ​)។

កា​រ​រ​ស់​នៅ​ ​និ​ង​​​ទំ​នៀ​ម​​​ទំ​លា​ប់​​ខ្មែ​រ​ស​ម័​យ​​​អា​ណា​ច​ក្រ​​ភ្នំ​
កា​រ​រ​ស់​នៅ​ ​និ​ង​​​ទំ​នៀ​ម​​​ទំ​លា​ប់​​ខ្មែ​រ​ស​ម័​យ​​​អា​ណា​ច​ក្រ​​ភ្នំ​

​ឯកសារ​ចិន​បាន​និយាយទៀតថា មនុស្ស​នៅ​សម័យ​អាណាចក្រ​ភ្នំ​ច្រើន លែង​ខ្លួន អក្ន​ក្រ​ស្លៀក​សារុងអំបោះ​ដើ​រជើង​ទទេ រីឯ​អក្ន​មាន និង​នាម៉ឺន​វិញ​ស្លៀក​សារុង​ចរបាប់​ពាក់​ស្បែង​ជើង​។ ផ្ទះ​សង់​ខ្ពស់​ពី​ដី​ប្រក់​ស្លឹក​ចាក ដែល​ដុះ​នៅ​មាត់សមុទ្រ​ហើយ​មាន​ការតុបតែង​។ ផ្ទះ​ទាំងនោះ​សុទ្ធតែ​សង់​ពី​ឈើ ដែល​គេ​កាប់​យក​មក​ពី​ក្នុងព្រៃ មានរ​បង​ពទ្ធជុំវិញ ហើយ​ផ្តុំគ្នា​ជា​ភូមិ ដែល​មាន​ផ្ទះ​ពី​៥០ ទៅ​៦០​ផ្ទះ ដោយ​មាន​ស្រះ​មួយ​សម្រាប់​យក​ទឹក​រួមគ្នា​។​

​មនុស្ស​នៅ​សម័យ​អាណាចក្រ​ភ្នំ​គ្មាន​គំនិតរ​ញិម​រញ៉ាំ ត្រង់​ណាស់​មិន​ចេះ​លួច​ទេ មានការ​ប៉ិនប្រសប់ ហើយ​ខិល ព្រោះ​ចូលចិត្ត​ចាប់​យក​មនុស្ស​នៅ​ក្រុង​ជិតខាង ដែល​មិន​គោរព​រាប់អាន​ខ្លួន​មក​ធ្វើជា​ខ្ញុំ​កំដរ​។ នៅ​ពេលទំនេរ​គេ​ចូលចិត្ត​លេង​ប្រជល់មាន់ និង​ប្រជល់​ជ្រូក​។​

​សង្គម​អាណាចក្រ​ភ្នំ​ជា​សង្គម ” មេ​និយម​” គឺ​គេ​ចាត់ទុក​ស្ត្រី​ជា​ធំ​នៅក្នុង​គ្រួសារ​ក៏​ដូចជា​សង្គម​ជាតិ​ផងដែរ ៖ រឿង​ព្រះ​នាង​លីវយី លើកទ័ព​ទៅ​តទល់ និង​ព្រះបាទ​ហ៊ុនទៀន​ជា​ភស្តុតាង​ស្រាប់​។ ឯកសារ​ចិន​បាន​និយាយ​បន្តទៀតថា ពិធីបុណ្យ​ការ និង​បុណ្យ​សព្វ​មាន​លំនាំ​ដូច​នៅ​លីន​យី ហើយ​បាន​បញ្ជាក់ថា​នៅ​ស្រុក​នោះ​គឺ​ស្រី​ទៅ​ដណ្តឹង​ប្រុស បើ​ដូច​ច្នោះ​អក្នស្រុក​”​ភ្នំ​” សម័យ​នោះ​ច្បាស់​ជា​នៅ​និយមឲ​ស្រី​ទៅ​ដណ្តឹង​ប្រុស​នៅ​ឡើយ​។ នេះ​ជា​ធាតុ​មួយទៀត​សម្រាប់​បញ្ជាក់​ពី​អត្ថិភាព​នៃ​លទ្ធិ “​មេ​និយម​” ទៀត​ដែរ​។ ចំពោះ​រឿង​នេះ​ពួក​ចិន​បានក​តើ​សម្គាល់​ទៀតថា នៅក្នុង​គ្រួសារ​ពួក​ស្រី​ប្រុស​អាច​ទាក់ទង​គ្នា​បាន​តាម​ទំនើងចិត្ត​។​

​ក្នុងករណី​កាន់ទុក្ខ គេ​ត្រូវ​កោរសក់ និង​កោរពុកមាត់ ឯ​វិធី​រំលាយសព​មាន​៤​យ៉ាង​គឺ​៖

១.​បោះ​សព​ចោល​ទៅ​ក្នុង​ទន្លេ​
២.​បូជា​ដោយ​ភ្លើង​
៣.​យក​សព​ទៅ​កប់​
៤.​យក​សព​ទៅ​ដាក់​ចោល​ក្នុងព្រៃ​ស្មសានឲ​សត្វ​ស៊ី​

​ក្នុងករណី​បូជា​ដោយ​ភ្លើង គេ​តែងតែ​ប្រមូល​ធាតុ​ដែល​នៅសល់​យកទៅដាក់​ក្នុង​កោដ្ឋ​មួយ​បិទ​ជិត ហើយ​យក​ទៅ​បោះចោល​ក្នុង​ទឹក​ទ​នេ​។ បើ​ជា​ព្រះមហា​ក្សត​កោដ្ឋ​ត្រូវ​ធ្វើ​ពី​មាស បើ​ជា​នាម៉ឺន​សព្វ​មុខមន្ត្រី គេ​ប្រើ​កោដ្ឋ​ធ្វើ​អំពី​ប្រាក់ ហើយ​បើ​ជា​ប្រជារាស្ត្រ​សាមញ្ញ​គេ​ប្រើ​កោដ្ឋ​ដី ។ អក្នស្រុក​សម័យ​អាណាចក្រ​ភ្នំ​ចូលចិត្ត​រក​វិធី​អស្ចារ្យ​ដើម្បី​ស្វែងរក​កា​ពិត​។ កាលណា​មាន​បាត់​របស់​អ្វីមួយ គេ​ក៏​យក​បាយ​មួយ​ពំនូត​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ព្រះភ័ក្ភ្រ​ទេព្តា រួច​គេ​អង្វរ​សូមឲ​ព្រះអង្គ​ជួយ​បង្ហាញ​មុខ​ជន​ទុច្ចរិត​។ ស្អែក​ឡើង​គេ​យក​បាយ​ទៅ​ចែក​ឲ​ពួក​ខ្ញុំ​នៅក្នុង​ផ្ទះ​បរិភោគ​: ក្នុង​មាត់​របស់​ចោរ​នឹង​មាន​ឈាម​ហូរ​យ៉ាង​ជាក់ស្តែង ហើផយ​វា​មិន​អាច​ទំពា​របាយ​បាន​ទៀត​ផង ឯ​មាត់​របស់​ចោរ​ទៀត​ត្រូវ​បាយ​នោះ​អាច​រអិល​ទៅ​ក្នុង​មាត់​បាន​យ៉ាង​ស្រួល​។ ម្យ៉ាងទៀត​បើកាលណា​មាន​ជនជាប់ចោទ គេ​ឲ​ជន​នោះ​អត់បាយ​៣​ថ្ងៃ រួច​គេ​តម្រូវ​ឲ​លូក​យក​វត្ថុ​ផ្សេងៗ​ចេញពី​ទឹក​កំពុងពុះ ឫ​កាន់​ពូថៅ​ច្រ​វ៉ាក់​ដុត​ក្រហមដើរ​៧​ជំ​ហ៊ាន​។ បើ​មាន​កំហុស​រមែង​ដៃ​ជន​នោះ​ក្តៅរ​លាករ​លួយ ផ្ទុយទៅវិញ​បើ​ជន​នោះ​គ្មាន​កំហុស​គឺ​គ្មាន​ហ្មង​អ្វី​ទាំងអស់​៕

មតិយោបល់