ម្ចាស់ពានរង្វាន់នៃកម្មវិធី Open GDF Suez នាង Mona Barthel បានឡើងទៅកាន់លេខរៀងទី ២៨ នៃតារាងពិភពលោក ខណៈដែលប្រកាសនៃលេខរៀងនៃកម្មវិធី WTA Tourនៅថ្ងៃចន្ទនេះ។
កីឡាករ Mona Barthel បានយកឈ្នះពានOpen GDF Suezជាលើកទី ២ហើយនៅក្នុងអាជីពវាយតិន្នីសរបស់នាង ជាមួយនឹងការបង្ហាញទម្រង់លេងដើម្បីបំបាក់កីឡាការិនី Sara Errani ២ សិតនៅទីក្រុងប៉ារីស។
កីឡាការិនីវ័យ ២២ ឆ្នាំរូបនេះដើមឡើយលេខរៀងនៅលើតារាពិភពលោក ៤៥ បានន័យថា ធ្លាក់រហូតទៅដល់ ១៧ ស្លុត មកត្រឹមលេខរៀងទី ២៨ ដែលជាលេខរៀងមួយគួរឲ្យចាប់អារម្មណ៍។
ជាមួយនឹងគ្នានេះដែរកីឡាការិនី Maria Kirilenk ក៏បានយកឈ្នះនៃកម្មវិធី PTT Pattaya Open កាលពីថ្ងៃអាទីត្យម្សិលមិញនេះ ដោយផ្លាស់ទី ទៅកាន់លេខ រៀងទី ១៣ នៃតារាងពិភពលោក។
ក្នុងការប្រកួតនៃកម្មវិធី PTT Pattaya Open កីឡាការិនី Maria Kirilenk បានបំបាក់ Sabine Lisicki របស់អាល្លឺម៉ងនៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុង Pattaya ៕
មតិយោបល់