ព័ត៌មានជាតិ

ចិន៖​ក្មេង​អាយុ​១៣​ខែ​បានស្លាប់​ដោយសារតែ​ការ​ប្រទាញ​រវាងមន្ត្រី សហគមន៏​Qingxiang​និង​ឪពុក​របស់​ក្មេង

តាមរ​បាយ​ការណ៏មួយ​ជាក់លាក់​បានបញ្ជាក់​ថា​ក្មេង​អាយុ​13​ខែ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ​។​ក្នុងពេល​ដែល​កំពុង​ប្រទាញប្រទង់​គ្នារ​វាងម​ន្រី្ត​មក​ពី​សហគមន៏​Qingxiang​និង​ឪពុក​របស់​ក្មេង​ម្នាក់​នោះ បន្ទាប់​មក​ក្មេងប្រុស​ដែល​មាន​អាយុ​ទើបតែ​13​ខែ​ក៏​ធ្លាក់​ពី​ដៃ​រួច​ក៏​បាន​ត្រូវ​ឡាន​របស់​ពូក​មន្ត្រី​ទាំងនោះ​កិន​ពីលើ​ន្ថែ​ម​ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​អាយុជីវិត​គេ​បាន​។​

​គោលនយោបាយ​របស់​ប្រទេស​ចិន​ជាង​បី​ទស្សវត្ស​ហើយ​លើ​ការកំណ​ត់​ចំនូ​ន​កូន​ក្នុង​គ្រួសារ​ដែល​នៅតាម​ជនបទ​គឺ​មិន​អាច​លើស​ពី​មួយ​នាក់​បាន​ទេ​ដូច្នេះហើយ​បានជា​ក្រុម​មន្ត្រី​ខាង​លើ​ព្យាយាម​ទាមទារ​ប្រាក់​ពិន័យ​លើ​គ្រួសារ​មួយ​នេះ​។​ក្មេងប្រុស​ម្នាក់​នេះ​ជា​កូន​ទី​បី​ហើយ​ក្នុង​គ្រួសារ​របស់​Chen Linandi និង Li Yuhong​ដែល​រស់នៅ​ក្នុង​តំបន់​Mayun​នៃ​ខេត្ត​Zhejiang​ភាគ​ខាងកើត​ប្រទេស​ចិន​។​ទឺកប្រាក់​ពិន័យ​គឺប្រមាណ​ជា​4000​ទៅ​6000​ផោន​ដែល​ក្រុមមន្ត្រី​ទាមទារ បើ​មិន​ដូចនេះ​ទេ​ពួកគេ​និង​ត្រូវ​ចាប់ខ្លួន​។​

​មានប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណា​ក់​ប្រជាជន​នៅក្នុង​តំបន់​រាប់ពាន់​នាក់​បាន​ធ្វើការ​តវ៉ា​ប្រឆាំង​នៅ​ខាង​មុខ​ការិយាល័យ​រដ្ឋា​ភិបាល​ដែល​ក្រោយមកក៏​មាន​ការចាប់​ខ្លួន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​ជួរ​បក្ស​ក្នុង​តំបន់​នេះ​ផង​ដែរ​ដូចជា​អ្នកបើកបរ​និង​លេខាធិការ​បក្ស​ទៀត​៕​
_65743783_china_wenzhou_0602
fpee
ប្រែសម្រួល​អត្ថបទដោយ៖Mr.News

មតិយោបល់