ព័ត៌មានជាតិ

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ ប្រើប្រាស់យ៉ាងដូចម្តេច?

ផ្លាកសញ្ញាលេខ 1៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើបរដឹងអំពីការចូលមកដល់ព្រំប្រទល់ ខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ឬ ឃុំ-សង្កាត់។

ផ្លាកសញ្ញាលេខ 2៖ សញ្ញានេះ ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងអំពីការចប់ព្រំប្រទល់ ខេត្ត-ក្រុង ស្រុក-ខ័ណ្ឌ ឬ ឃុំ-សង្កាត់។

បញ្ជាក់៖ ផ្លាកសញ្ញាទាំងពីរនេះ ស្ថិតនៅលើផ្លូវជាតិលេខ១១ ដើម្បីជាការជូនដំណឹងទៅអ្នកបើកបរអំពីការចូលមកដល់សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង និងការចប់ព្រំប្រទល់ នៃឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយ:កម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។
លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរណ៍បានផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងជួយថែរក្សាផ្លូវថ្នល់របស់យើង ដើម្បីធ្វើដំណើរបានងាយស្រួល និងមានសុខសុវត្ថិភាព។

 

ប្រភព៖​​​​​​ ក្រសួងសាធារណការ និងដឹកជញ្ជូន

មតិយោបល់