ព័ត៌មានជាតិ

អ​ង្គ​កា​រ​​ឃ្លាំ​​​មើ​ល​​សិ​ទិ្ធ​ម​នុ​​ស្ស​​រិះ​គ​ន់​​រ​ដ្ឋា​ភិ​បា​ល​ឥ​ណ្ឌា​​គ្មា​ន​​ចំ​ណា​ត់​ការ​​ច្បា​ស់​​លើ​​ប​ញ្ហា​​​រំ​លោ​ភ​​ផ្លូ​វ​ភេ​ទ​​

​អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស​Human Rights Watch (HRW)​បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋា​ភិបាល​ទៅលើ​ការបញ្ហា​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារគឺ​មិន​គ្រប់គ្រាន់​។​ក្មេងៗ​ជាង​7200​នាក់​រួម​ទាំង​ទារក​ផង​ត្រូវបាន​រំលោភ​ជា​រៀងរាល់​ឆ្នាំ​នៅ​ឥណ្ឌា​។​គ្មាន​ប្រតិកម្ម​ឆ្លើយតប​ណាមួយ​ពី​សំណាក់​ដ្ឋា​ភិបាល​ឥណ្ឌា​នោះទេ​ព្រោះ​លុះត្រា​ណា​វា​ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​នយោបាយ​។​
_65730095_afp
​យោង​តាម​ការ​បាយ​ការណ័​ស្ទាបស្ទង់​ឆ្នាំ​2007​ក្មេងៗ​បី​នាក់​មាន​ពីរ​នាក់​ហើយ​ទទួល​ការរំលោភបំពាន​លើ​ខ្លួនប្រាណ​ហើយ​53​ភាគរយ​នៃ​ក្មេងៗ​ប្រមាណ​ជា​12300​ដែល​បាន​សាកសួរ​ត្រូវបាន​ទទួល​ការរំលោភបំពាន​ផ្លូវភេទ​លើស​ពី​មួយ​ប្រភេទ​។​
​របាយ​ការណ៏​ដែលមាន​85​ទំព័រ​មាន​ចំនងជើង​ថា​Child Sexual Abuse In India ត្រូវបាន​ដាក់ចេញ​ជា​សា​ធារ​ណះនា​វេលា​ព្រឹក​មិញ​នេះ​នៅក្នុង​ទីក្រុង​Delhi​។​វា​បាន​រៀបរាប់​ពី​មូលហេតុ​បរាជ័យ​ក្នុង​ការការពារ​កុមារ​ពី​អំពើ​រំលោភបំពាន​ផ្សេងៗ​របស់​ដ្ឋា​ភិបាល​ឥណ្ឌា​គឺ​បណ្ដាលមកពី​អជ្ញាធរ​ក្នុង​តំបន់​ដែល​មាន​ភាព​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះ​។​

​លោក Meenakshi Ganguly ជា​នាយក​ប្រតិបត្តិ​HRW​ប្រចាំ​នៅ​អាស៊ី​អាគ្នេយ៏​បាន​មានប្រសាសថា ជា​ញឹកញយ​កុមារ​ដែល​មាន​ភាពក្លាហាន​ក្នុងការ​រាយ​ការណ៏​ពី​អំពើ​រំលោភបំពាន​ណាមួយ​កើត​ឡើង​តែងតែ​ត្រូវប៉ូលីសបដិសេធ​ ភ្នាក់ងារ​ពេទ្យ​និង​អជ្ញាធរ​ដែល​ពាក់ព័ន្ធ​ផងដែរ​។​
​បន្ថែម​លើ​ពីនេះ​85​ទំព័រ​ក៏​បាន​ស​សេរ​ពី​កិចូ​ខិតខំ​បង្កើត​តាក់តែង​ច្បាប់​ថ្មី​ដើម្បី​ប្រឆាំង​ការពារ​កុមារ​ពី​ការរំលោភបំពាន​ក៏ដោយ​ក៏​វា​នៅតែ​មិន​មាន​លទ្ធផល​គាប់​ប្រសើរ​អ្វី​ឡើយ​លុះត្រា​ណា​អ្នកអនុវត្ត​ច្បាប់​ត្រូវ​ប្រកាន់ឲ្យ​ខ្ជាប់ខ្ជួន​នូវ​ការកាត់ទោ​សនិង​គ្មាន​ភាពលំអៀង​និង​ការ​សូកប៉ាន់​ផងដែរ​៕​

ប្រែសម្រួលអត្ថបទ​ដោយ​៖Mr.News

មតិយោបល់