ព័ត៌មានជាតិ

កម្លាំងអធិការក្រុងខេមរភូមិន្ទ បង្ក្រាបបានទាន់ពេល នៅមុខសញ្ញាចោរលួចម៉ូតូ២នាក់​

កោះកុង: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ព្រឹកមានករណីលួចម៉ូតូ១គ្រឿង នៅចំណុចការដ្ឋានសំណង់ទល់មុខភោជនីយដ្ឋាន Cheer ស្ថិតក្នុងភូមិ៣​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្រ្កាបបានជនសង្ស័យ២នាក់ ។

ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍​ ស្នងការបានចាត់កម្លាំងអធិការក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតត្រួតពិនិត្យ រហូតឈានដល់ឃាត់ខ្លួន មុខសញ្ញាសង្ស័យបានចំនួន២នាក់ ទាន់ពេលវេលានៅវេលាម៉ោង១៣និង៣០នាទី រសៀលនៅចំណុចក្រោយពន្ធនាគារខេត្ត ស្ថិតក្នុងភូមិសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ជនសង្ស័យរួមមាន៖
១.ឈ្មោះ ឌី វណ្ណឌី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (អ្នកធ្វើសកម្មភាព)២.ឈ្មោះ សុរិយ វាតា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ (រួមគំនិត)។

ដកហូតវត្ថុតាង៖​ ម៉ូតូអេចសេនទ័រ១គ្រឿង ។

ករណីខាងលើនេះ កម្លាំងជំនាញកំពុងរៀបចំសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់