តាមប្រភពពត័មានពីឥណ្ឌាដែលបានចេញផ្សាយកាលពីថ្ងៃទី៧កុម្ភៈនេះបានឲ្យដឹងថា មានស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់រំលោភនៅទីក្រុងញូវដេលី។ស្ថានទូតចិនដែលមានទីតាំងនៅទីក្រុងនោះបន្ទាប់ពីឭដំណឹងនេះបានធ្វើការយ៉ាងសស្រាក់ដៃសស្រាក់ជើង ហើយបានបង្ហាញភាពសោកស្តាយនិងកំហឹងជាខ្លាំង។ចិនបានជម្រុញឲ្យមានការពន្លឿនការនាំខ្លួនជនល្មើសចូលតុលាការ។ចិនក៌បានទាមទារឲ្យមានការដាក់ទោសទៅលើជនល្មើសឲ្យបានធ្ងន់ធ្ងរ ហើយត្រូវការពារសុវត្ថិភាពដល់ជនរងគ្រោះនិងជនជាតិចិនទាំងអស់ដែលនៅឥណ្ឌា។
ស្ថាប័នដែលពាក់ពន្ធបានឲ្យដឹងថា ឥណ្ឌាបានយកចិត្តទុកដាក់ជាខ្លាំងទៅលើហេតុការណ៍នេះ ហើយបានប្រើគ្រប់វិធីទាំងអស់ដើម្បីការពារសុវត្ថិភាព រក្សាការសំងាត់ និងធានាស្វែងរកយុត្តធម៌ដល់ជនរងគ្រោះផងដែរ។ប៉ូលិសបាននិយាយថាជនល្មើសត្រូវបានចាប់ខ្លួន និងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ។
ស្ថានទូតចិនបានដាស់តឿនដល់ប្រជាជនចិនទាំងអស់ដែលនៅឥណ្ឌាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសគឺនារីភេទ ចៀសវារការដើរតែឯងហើយត្រូវរាយការណ៍ភ្លាមៗដល់សមត្ថកិច្ចក្នុងតំបន់និងស្ថាទូតឬកុងស៊ុលដែលនៅក្បែរនោះប្រសិនបើមានហេតុការណ៍អ្វីកើតឡើងជាយថាហេតុ៕


ប្រែសម្រួលអត្ថបទដោយ៖Mr. San Lida
មតិយោបល់