ព័ត៌មានជាតិ

វៀតណាមរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៧នាក់, ឆ្លងសរុបកើនដល់ ៣,៧១០នាក់

 

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃសុក្រ ទី១៤ ខែឧសភានេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៨៧នាក់ទៀត នាំឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៣,៧១០នាក់។

ចំនួនអ្នកស្លាប់ស្ថិតនៅ ៣៥នាក់ដដែល និងអ្នកជាសះស្បើយវិញមានចំនួន ២,៦៥៧នាក់។ ទីក្រុង ដា ណាង (Da Nang) ស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃសុក្រនេះបានប្រកាសដាក់ចេញ នូវបម្រាមក្នុងការជួបជុំមនុស្សចាប់ពី ០៥នាក់ឡើងទៅ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

គិតចាប់ពីតាំងពីថ្ងៃទី២៧ ខែមេសា មកដល់ថ្ងៃទី១៤ ខែឧសភានេះ វៀតណាមបានកត់ត្រាករណីឆ្លង COVID-19 ក្នុងសហគមន៍ប្រមាណ ៧១៣ករណី នៅក្នុងខេត្ត និងទីក្រុងសរុបចំនួន ២៦៕

Worldometers៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១

 

មតិយោបល់