ព័ត៌មានជាតិ

រមណីដ្ឋាន​សេក​សក​ដ៏​ស្រស់​ត្រ​កាល​​ដែល​កំពុង​​បន្ទន់​ខ្លួនរងចាំ​ភ្ញៀវ​ទេសចរណ៍​

​ជា​រមណីដ្ឋាន​ធម្មជាតិ ដែល​គេ​និយម​ទៅ​កំសាន្ត​តាំងពី​សម័យ​មុន​សង្គ្រាម​ក្នុងស្រុក​មក​ម្លេះ​។ សេក​សក ជា​ចំរៀល​ចំណោត​ស្ទឹង ដែល​ទឹក​ហូរ​លើ​ផ្ទៃ​ថ្ម​រាបស្មើរ និង​មាន​ចំណោត​ឡើង​ចុះ​ដោយ​អន្លើ មាន​បណ្តោយ​ប្រមាណ ៥០០​ម អម​ដោយ​រុក្ខជាតិ​តូច​ធំ​និង​មាន​ពណ៍​ប៉ៃ​តង​ស្រងាត់ ហើយ​ព្រៃ​ឬ​ស្សី ដែល​ជា​ម្លប់​ដ៏​ត្រជាក់​តាម​បណ្តោយ​មាត់​ស្ទឹង​សេក​សក​។ គេ​ទៅ​លេង​សេក​សក​អាច​ចូល​លេង ពពុះ​ពេ​ជ​ចិន្តា​ដងទង់ និង​ទស្សនា​រមណីដ្ឋាន​បុរេប្រវត្តិ​ល្អាង​ស្ពាន ដែល​នៅក្នុង​ចង្កោម​សេក​សក​តែមួយ និង​មាន​ចំងាយ​ពី ៥​គ​.​ម ទៅ ៦​គ​.​ម ពី​គ្នា​តែ​ប៉ុណ្ណោះ ។ សេក​សក​ក៏​ស្ថិតនៅក្នុង​ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល និង​មាន​ចំងាយ ៥០​គ​.​ម ក្រុង​បាត់ដំបង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជា​តិលខ​១០​៕
taprum_250748012

តំបន់​ទេសចរណ៍

មតិយោបល់